ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិភូ​របស់​ក្រសួង​​ព័ត៌​មាន​នាំ​​យក​អំណោយ​​ចែកជូន​ដល់​កុមារ​ដែល​មាន​ម្តាយ​​ជា​ពិរុទ្ធ​ជន​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ​ព្រឹក​ថ្ងៃទី​​១៤ សីហា ២០១២ ​ប្រតិភូ​របស់​ក្រសួង​​ព័ត៌​មាន​ដឹក​នាំ​ដោយ​​កញ្ញា​ម៉ូង រ៉ាម៉ារី ​អ្នក​សម្រប​សម្រួ​ល​កម្ម​វិធី​កុមារ​ត្រូវការ​សេចក្តី​ស្រឡាញ់ និង​​ការ​យក​ចិត្ត​ទុកដាក់​​ពី​យើង​ទាំង​អស់​​គ្នា​ អម​ដំណើរ​​ដោយ​លោក​ស្រី ទូច វ៉ាន់នី ​នាយិកាសាលា

ខេត្ត​បន្ទាយមានជ័យ ៖ ​ព្រឹក​ថ្ងៃទី​​១៤ សីហា ២០១២ ​ប្រតិភូ​របស់​ក្រសួង​​ព័ត៌​មាន​ដឹក​នាំ​ដោយ​​កញ្ញា​ម៉ូង រ៉ាម៉ារី ​អ្នក​សម្រប​សម្រួ​ល​កម្ម​វិធី​កុមារ​ត្រូវការ​សេចក្តី​ស្រឡាញ់ និង​​ការ​យក​ចិត្ត​ទុកដាក់​​ពី​យើង​ទាំង​អស់​​គ្នា​ អម​ដំណើរ​​ដោយ​លោក​ស្រី ទូច វ៉ាន់នី ​នាយិកាសាលា​មត្តេយ្យ​ដំណឹង​ល្អ​អន្តរ​ជាតិ​​ លោក​​អ៊ួង រៀង ប្រធាន​អង្គ​​ការ​គ្រីស្ទប​រិស័ទកម្ពុជា បាន​នាំ​​យក​សម្ភារ​​សិក្សា​​​ប្រដាប់​ប្រដា​ក្មេង​លេង ថ្នាំ​វីតាមីន ដែល​ជា​ថវិកា​​ឧបត្ថម្ភ​​របស់​លោក​ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌​មាន​​មក​ប្រគល់​ជូន​ដល់​កុមារ​ដែល​រស់​នៅជា​មួយ​ម្តា​យ​​ពិរុទ្ធជន​ និងទណ្ឌិត​ចំនួន១៧​នាក់ ​នៅពន្ធនា​គារ​ខេត្ត​ ។ ការនាំ​​យក​អំណោយ​​មក​ប្រគល់​ជូន​ដល់​កុមារ​ដែល​​រស់​នៅ​ជា​មួយ​ម្តាយ ជា​ពិរុទ្ធ​​ជន​ និង​ទណ្ឌិត​​​ក្នុង​ពន្ធ​នា​គារ​នេះ​ក៏​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​​ពី​​សំណាក់​​លោក​វរ​សេនីយ៍​​ឯក ហ៊ិន សុផល ប្រធាន​​ពន្ធនា​គារ​ខេត្ត ។

​លោក​ហ៊ិន សុផល ឱ្យ​ដឹង​ថា ដោយ​មើល​ឃើញ​​ពី​ការលំបាក​ចំពោះ​កុមារ​តូចៗ​ដែល​បាន​មក​រស់​នៅ​ជា​មួយ​​ម្តាយ​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនា​គារ​​ ក្នុង​ការ​សិក្សា​​​រៀន​សូត្រ ដើម្បី​បំពេញ​ចំណេះ​ដឹង​របស់​ពួក​គេ ​ពន្ធ​នា​គារ​ខេត្ត​បាន​ធ្វើការ​បង្កើត​​ឱ្យ​មាន​សាលា​មត្តេយ្យ​​សិក្សា​នៅ​ក្នុង​​ពន្ធនា​គារ​​ដោយ​ផ្ទាល់ ដើម្បី​​​បង្រៀន​​​ដល់​កុមារ​ដែល​​មាន​អាយុ​​ចាប់​ពី​២​ឆ្នាំ ដល់​៥​ឆ្នាំ ​ដោយ​មាន​ការ​បង្ហាត់​បង្រៀន​ពី​គ្រូ​ស្ម័គ្រ​​ចិត្ត​របស់​​សមា​គម​ កា​តូលិក ព្រមទាំង​ជួយ​ឧបត្ថម្ភ​ នូវ​ម្ហូប​អាហារ សម្លៀក​បំពាក់ សម្ភារ​សិក្សា និង​សម្ភារ​​ក្មេង​លេង​ពី​អង្គ​ការលី​កាដូ​ផងដែរ ។ ​
ដោយ​ឡែក​កុមារ​ធំៗ​ដែល​មាន​​អាយុ​ចាប់​ពី​៦​ឆ្នាំ​​ឡើង​ទៅ​​ខាង​ពន្ធ​នា​គារ​​ខេត្ត​ក៏​បាន​​ធ្វើការ​ទំនាក់​ទំនង​​ទៅ​សាលា​រដ្ឋ និង​​ឯក​ជន​មួយ​ចំនួន​​ដើម្បី​​ឱ្យ​​ពួក​គេ​បាន​ទៅសិក្សា​​រៀន​សូត្រ​​នៅ​ខាង​ក្រៅ​​ពន្ធនា​គារ​​ បង្កើន​​ទំនាក់​ទំនង​ល្អ​ជា​មួយ​សង្គម​​ខាង​ក្រៅ ​មាន​មិត្ត​ភក្តិ​​ច្រើន ​ព្រមទាំង​​ទទួល​បាន​នូវ​ចំណេះ​ដឹង​ទូលំ​ទូលាយ​​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕