ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេឌីដាស់ ឱ្យ​អ្នក​គាំ​ទ្រ​បាល់​ទាត់​បោះ​ឆ្នោត​ដាក់​ឈ្មោះ​នៅ​លើ​បាល់​ប្រើ​នៅ​ World Cub 2014

13 ឆ្នាំ មុន

អេឌីដាស់ (Adidas) ក្រុមហ៊ុន​​ផលិត​ឧបករណ៍​​កីឡា​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ បាន​​បើក​ឱ​កាស​​ដល់​អ្នក​គាំទ្រ​​បាល់​ទាត់​ចូល​រួម​ផ្តល់​​សំឡេង​​ក្នុង​ការ​ដាក់​ឈ្មោះ​បាល់​​​​ដែល​នឹង​ប្រើ​ក្នុង​​ការ​ប្រកួត​​បាល់​ទាត់​ពិ​ភព​​លោក​​​ ឆ្នាំ​២០១៤ នៅ​ប្រទេស​​ប្រេស៊ីល ។

នៅ​ក្នុង​របាយ​ការណ៍របស់​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​​​រ៉យ​ទ័រ បង្ហើប​ឱ្យ​ដឹង​ថា ​ប្រព័ន្ធគេ​ហ​ទំព័រ​​ផ្លូវ​ការ​របស់​​អេឌីដាស់ បាន​ផ្តល់​​សេវា​កម្មដល់​អ្នក​គាំ​ទ្រ​​ដើម្បី​ចូល​រួម​ផ្តល់​សំឡេង​​​ដាក់​ឈ្មោះ​​បាល់​ដោយ​មាន​៣​ជម្រើស​គឺ “Carnavlesca” ពាក្យ​​របស់​អ្នក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កានី​វ៉ាល់ “Bossa Nova”ឈ្មោះ​បទ​ចម្រៀង​ឡាទីន ជេស (Latin Jazz) ដ៏​​ពេញ​និយម​បំផុត​ និង​​ “Brazuca” ជា​អំបូរ​ពាក្យ​ហៅ​​របស់​ជន​ជាតិ​ដើម​​នៅ​ប្រេស៊ីល ។

អេឌី​ដាស់ បាន​បើក​សេវា​កម្ម​ដល់​​អ្នក​គាំ​ទ្រ​​បាល់​ទាត់​ផ្តល់​​សំឡេង​​​ឆ្នោត​តាម​រយ​ៈ​វេប​សាយ​​ adidas.com.br/nome-da-bola-2014/#tab Main ដោយ​បិទ​​ត្រឹម​ថ្ងៃ​ទី​២ កញ្ញា​ ខាង​មុខ ៕