ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​​និង​កូរ៉េ​ខាងជើង​​គ្រោង​​​ចរចា​គ្នា​ឡើង​​​វិញ​​​នា​ដំណាច់​​ខែ​សីហា​

13 ឆ្នាំ មុន

អគ្គ​​លេខា​​ធិការ​​រដ្ឋា​ភិបាលជប៉ុន​​​​លោក​​អូសា​​​មូ​ហ្វូជី​​មូរ៉ា ​ថ្លែង​កាលពី​ថ្ងៃទី១៤ សីហា​​ថា  ការ​ចរចា​​​រវាង​​ជប៉ុន​​និង​កូរ៉េ​​ខាងជើង​​នឹង​បើក​ធ្វើ​ឡើង​​​វិញនៅ​ក្រុង​​​​ប៉េកាំង​​​រដ្ឋ​ធានីចិន​នា​ថ្ងៃទី​​២៩ សីហា​​ខាង​មុខ​នេះ ។​​ក្នុង​​​សន្និសីទ​​សារព័ត៌​មាន​​​​មួយ​នាទីក្រុង​​តូក្យូ​ លោក​​ហ្វូជីមូរ៉ា​ ​ថ្លែង​ថា​ នោះ​​នឹងជាការ​ចរចា​លើក​​ដំបូង​​ចាប់តាំងពី​​៤​ឆ្នាំ​មក​ហើយ​ និង​ថា​​​ការ​ ចរចានោះ​​នឹង​ផ្តោត​​​ ជាពិសេសលើ​ការ​​ប្រមូល​​​​អដ្ឋិធាតុ​ទាហាន​​​ជប៉ុន​​​ទាំងឡាយ​​ ដែល​ស្លាប់​​នៅ​​កូរ៉េខាងជើង​​កាលពី​ពេល​បញ្ចប់​​សង្គ្រាម​​​​លោក​លើក​ទី២ ។ 

លោក​​ហ្វូ​ជីមូរ៉ា​ បន្ត​ថា ​​នោះ​ក៏នឹង​ជាការ​ពិភាក្សា​គ្នា​លើក​ដំបូង​​​ដែរ​ក្នុង​កម្រិត​រដ្ឋា​​ភិបាល​​​រវាង​ប្រទេស​​​ទាំង២​​ចាប់​តាំងពី​ការ​​ឡើង​កាន់​​អំណាច​​​របស់​​គណបក្ស​ប្រជាធិបតេយ្យ​​ជប៉ុន​​​​ពីឆ្នាំ​​២០០៩​មក​ ។ ​ភាគី​ទាំង២នឹង​ពិភាក្សា​គ្នា​​​​ពីទស្សន​កិច្ច​ជាយថាហេតុ​​​​របស់​​ពល​រដ្ឋ​ជប៉ុន​ ​នៅឯបណ្តា​​កន្លែង​បញ្ចុះ​សព​​​​សាច់​ញាតិ​​ពួក​​គេ​នៅ​​​កូរ៉េខាងត្បូង ៕​