ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​​​​ប្រហារ​​​លើ​​ក្រសួង​ការពារ​​ប្រទេស​​​​យេម៉ែន​​​ស្លាប់​5​នាក់​

13 ឆ្នាំ មុន

ប្រភព​​ព័ត៌​មាន​​យោធា​មួយ​គូស​បញ្ជាក់​​​ថា ​ទាហាន​​​៣​នាក់​​និង​ជន​ស៊ីវិល​​​២នាក់​​បាន​ត្រូវ​ស្លាប់​​ហើយ​​មនុស្ស​១៧​នាក់​​ទៀត​ត្រូវ​​​របួស​កាលពី​ថ្ងៃទី​​១៤​សីហា​​ ក្នុង​​ការ​វាយ​ប្រហារ​​​របស់​ពួក​​ទាហាន​​ដែល​​ស្មោះត្រង់​​នឹង​អតីត​ប្រធានាធិបតី​​​លោក​​អាលី​អាប់ឌុល​​ឡាហ៍​​សាឡាហ៍​ ប្រឆាំង​​​​ក្រសួង​​​ការពារ​​​ប្រទេស​នៅ​រដ្ឋ​ធានី​សាណា​ ។​​ប្រភព​​​​នេះ​បញ្ជាក់​ថា​​ ទាហាន​​​៣​នាក់​​និង​ជន​ស៊ីវិល​​​​២​នាក់​​ស្លាប់​​ក្នុង​ការ​​វាយ​ប្រហារ​​​​នេះ​​ហើយ​​​មនុស្ស​​១៧​នាក់​​​ទៀត​ត្រូវរបួស​ក្នុង​នោះ​មាន​​ទាហាន​​​​១៥​នាក់​និង​​​​ជន​ស៊ីវិល​​​២នាក់ ។​

​​យោងតាម​​​សាក្សី​ទាំងឡាយ​ថា ​​ទាហាន​នៃ​កងឆ្មាំ​សាធារណរដ្ឋ​​ដែល​​ស្ថិត​ក្រោម​​​​បញ្ជា​របស់​​​​​កូន​ប្រុស​​​​អតីត​ប្រធានាធិបតី​​ឧត្តម​​​សេនីយ៍​​​អាម៉េដ​​​ អាលី​អាប់ឌុល​​​ឡាហ៍ សាឡេហ៍ ជា​ច្រើន​រយ​នាក់​​បាន​វាយ​​ប្រហារ​​ដោយ​​អាវុធ​ស្វ័យ​ប្រវត្តិ​​និង​​គ្រាប់​​រ៉ុក្កែត​​​ប្រឆាំង​រថ​ក្រោះ​​​​លើ​ទីតាំង​ក្រសួង​ការពារ​​ប្រទេស ស្ថិត​​នៅ​​កណ្តាល​​ទីក្រុង​​​សាណា​​ ក្រោយពីឡោមព័ទ្ធ​​​ក្រសួង​នេះ​មក ។ ​ក៏ប៉ុន្តែ​កង​​​ទ័ព​​រដ្ឋា​ភិបាល​​​អាច​​វាយ​​​រុញ​ច្រាន​​​ការ​វាយ​​ប្រហារ​​​នេះ​ដោយ​​​ចាប់​ខ្លួន​​ទាហាន​​១៨​នាក់​​នៃ​កង​ឆ្មាំ​​​​សាធារណរដ្ឋ​ ចំណែក​​​តម្រួត​យោធា​​បាន​​ដេញ​តាម​​ពួក​​នេះ​​ឯទៀតៗ​ដែល​​គេចខ្លួន​​​ក្នុង​ចំណោម​​​​ប្រជាជន​​ឬ​នៅ​​តាម​​អគារ​ទាំងឡាយ​ស្ថិត​នៅ​​ក្បែរ​​ក្រសួង​​​ការពារ​​​ប្រទេស ។​

​ប្រភព​យោធា​​មួយរបស់​​​កងឆ្មាំ​សាធារណរដ្ឋ​​ជាកង​កម្លាំង​​ពិសេស​​និយាយ​ថា ​ឧត្តម​​សេនីយ៍​​​អាម៉េដ​​បានចេញ​បញ្ជា​នាពេល​​​​យប់​​ដល់​​ពួក​ទាហាន​​​​របស់​លោក​​​ឱ្យ​​ដក​ថយ​ពីក្រសួង​​ការពារ​​​​ជាតិ ។ ​ប្រជាជន​និយាយ​ថា ​នាពាក់​កណ្តាល​​​​យប់​​​ភាព​​ស្ងប់​​ស្ងាត់​​​កើត​​មាន​ឡើង​​​​វិញ​​ ក៏​ប៉ុន្តែ​​​ភាព​តាន​តឹង​នៅតែ​ខ្លាំងក្នុង​រដ្ឋ​ធានី​ដែល​​នៅទីនោះ​​បណ្តាមនុស្ស​របស់​ពួក​កុល​​សម្ព័ន្ធ​​ប្រដាប់​​​​អាវុធ​​​បាន​បង្ហាញ​​​ខ្លួន ៕​