ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​អ៊ិស្លាម​​​និយម​​14​នាក់​​​​​កាត់​​ទោស​ប្រហារ​​​​​​ជីវិត​​​នៅ​​​អេហ្ស៊ីប​

13 ឆ្នាំ មុន

អ្នក​ទទួល​ខុស​​ត្រូវ​​​តុលាការ​​​អេហ្ស៊ីប​​​ម្នាក់​​រាយ​ការណ៍​ថា​តុលាការ​​អេហ្ស៊ីប​​មួយ​កាលពី​ថ្ងៃទី​​១៤​​​ សីហា​​  ​បាន​កាត់​ទោស​​ប្រហារ​ជីវិត​​​សកម្ម​​​ជន​​អ៊ិស្លាម​​​​​និយម​​​១៤​នាក់​ពីបទ​សម្លាប់​​ប៉ូលិស​​និង​ទាហាន​​​ក្នុង​ឱកាស​នៃការ​​វាយ​ប្រហារ​​មួយ​កាលពី​ឆ្នាំទៅមិញ​​ប្រឆាំងស្នង​ការ​ដ្ឋាន​ប៉ូលិស​មួយ​នៅ​​ភាគ​ខាងជើង​តំបន់​​សុីណៃអុី ។​

ការកាត់​​​​ទោស​នេះ​នឹង​អាចធ្វើ​​​ឱ្យ​​ធ្ងន់​ធ្ងរ​ថែមទៀត​​ដល់​ភាព​​តាន​​តឹង​ក្នុង​តំបន់​​​ស៊ីណៃអី ​ដែល​​មាន​អស្ថេរភាព​​​​នោះ​​របស់​​អេហ្ស៊ីប ។ តំបន់​​ស្ថិត​នៅ​​​​​ជាប់​ព្រំដែនជាមួយ​​អុីស្រាអែល​នោះ​កើត​​​មាន​​ការ​​ប្រយុទ្ធ​​​គ្នា​ទាំងឡាយ​រវាង​កង​កម្លាំង​​​សន្តិសុខ​​និង​ពួក​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​​​និយម​​ក្រោយ​​​ការ​វាយ​​ប្រហារ​​មួយ​កាលពី​ថ្ងៃទី​​​៥ សីហា ស្លាប់​​កងឆ្មាំ​ព្រំដែន​​អេហ្ស៊ីប​​អស់​​១៦​នាក់​​មក ។​

​ប្រភព​​ព័ត៌​មាន​​​សន្តិសុខ​​​​មួយគូស​បញ្ជាក់​​​ថា ការ​ប៉ះទង្គិចគ្នា​​​នានា​​​​​បាន​​ផ្ទុះ​ឡើងរវាង​ពួក​​​សកម្ម​​ប្រយុទ្ធ​​​អ៊ិស្លាម​​​និយម​​​និង​កង​ទ័ព​​អេហ្ស៊ីប​​​ក្នុង​ភូមិ​ជាប់​ព្រំដែន​​មួយ​​កាលពី​​​ថ្ងៃទី​​​១៤​សីហា​នៅតំបន់​​​ស៊ីណៃអុី​​​ខាង​ជើង ។ ​ការបាញ់​​​​តគ្នា​​​​ផ្ទុះ​ឡើង​​ក្នុង​​ភូមិ​អាល់​ហ្គូរ៉ា​​​​​ខណៈ​​​កង​កម្លាំង​​​យោធា​និង​ប៉ូលិស​លុក​​ចូល​​​ក្នុង​​​​​ផ្ទះ​​របស់​​​​ពួក​​​​សកម្ម​ប្រយុទ្ធ​ទាំង​ឡាយ​​​​​ដែល​​វាយ​ប្រហារ​​​លើ​បណ្តា​ទីតាំង​​រដ្ឋា​ភិ​បាល​​​​​ដោយ​​​​សម្លាប់​​បុគ្គលិក​​យោធា​​និង​​​ប៉ូលិស​។​ ពួកសកម្ម​​ប្រយុទ្ធ​​​​បាន​​​​រត់គេច​​​ខ្លួន​ទៅ​កាន់តំបន់​ភ្នំ ៕