ខេត្តកំពង់ធំ ៖ អាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលធ្វើដំណើរមកដល់ចំណុចមុខផ្សារកំពង់ធំថ្មីតែងមានការព្រួយបារម្ភចំពោះសុវត្ថិភាព ដោយសារនៅខាងមុខផ្សារកំពង់ធំ មានផ្ទាំងប៉ាណូដ៏ធំមួយរបស់ក្រុមហ៊ុនទូរស័ព្ទត្រូវខ្យល់បក់បោករបើកស័ង្កសី១ផ្ទាំង ហើយឥឡូវនេះកំពុងតែយោលទៅយោលមកទៅតាមកម្លាំងខ្យល់បក់ដែលពួកគាត់មានការព្រួយបារម្ភថា ស័ង្កសីនោះនឹងត្រូវដាច់ធ្លាក់នៅពេលណាមួយ។ ប្រសិនណាវាដាច់មកធ្លាក់ចំមនុស្សប្រាកដជាគ្រោះថ្នាក់មិនខានទេ ដូច្នេះសូមអាជ្ញាធរយកចិត្តទុកដាក់ពីបញ្ហានេះផង។
ទាក់ទិនទៅនឹងបញ្ហានេះ កោះសន្តិភាពបានសួរទៅលោកចៅសង្កាត់កំពង់ធំ តែលោកឆ្លើយថា មិនដឹង រាយការណ៍ទៅសាលាក្រុងគេឆ្លើយថា ទាល់តែសួរទៅសាលាខេត្តទើបដឹង ពីព្រោះខេត្តជាអ្នកអនុញ្ញាតឱ្យដាក់ ។ ទោះបីជាយ៉ាងណាមានមតិរិះគន់លើកឡើងថា គ្រាន់តែរឿងប៉ាណូប៉ុណ្ណឹងសោះសង្កាត់ថា សួរក្រុង ក្រុងថាខេត្ត ឬក៏ត្រូវទុករហូតទាល់តែធ្លាក់ត្រូវមនុស្ស ទើបនាំគ្នាចាត់វិធានការ?
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ