រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណ បានប៉ុនប៉ងលោតពីលើផ្ទះថ្មជាន់ទី៣ ដើម្បីធ្វើអត្តឃាតដោយសារខឹងប្តីអង្គុយផឹកស៊ីនៅមុខផ្ទះក្រចូលដំណេក ។ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះថ្មមួយ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ សីហា ។
ទោះជាយ៉ាងណាការប៉ុនប៉ងលោតពីលើផ្ទះនេះមិនបានសម្រេចទេ ដោយសារក្រុមគ្រួសារនិងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកស្រែកឆោឡោឃាត់កុំឱ្យលោត ។ ម៉្យាងទៀតប្រហែលដោយសារស្ត្រីខាងលើមានការសោកស្តាយជីវិតដែរនោះ ក៏សម្រេចចិត្តមិនលោតពីលើផ្ទះវិញ ។ ពិសេសនោះ អ្វីដែលស្ត្រីខាងលើនេះបានសម្តែងឡើងគឺ គ្រាន់តែជាការគំរាមលោកប្តីដែលអង្គុយផឹកស៊ីយូរពេកមិនគិតពីដំណេក ព្រោះយប់កាន់តែជ្រៅទៅហើយ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលដែលចុះទៅជួយអន្តរាគមន៍ក្នុងហេតុការណ៍ខាងលើនេះបានឱ្យដឹងថា ស្ត្រីដែលប៉ុនប៉ងលោតពី លើផ្ទះសម្លាប់ខ្លួននេះ ស្លៀករ៉ូបរាត្រីពណ៌សយ៉ាងស្រស់ ៕
ចែករំលែកព័តមាននេះ