ខេត្តកំពត ៖ នារីក្រមុំម្នាក់មិនស្គាល់អត្តសញ្ញាណអាយុប្រហែលជាង២០ឆ្នាំមិនដឹងជាមានវិបត្តិរឿងអ្វីនោះទេ គេឃើញឈរយំលើគ្រឹះសសរស្ពានឥន្ទនូ (ស្ពានចាស់ព្រែកកំពត) ក្នុងក្រុងកំពត បម្រុងលោតទឹកប៉ុនប៉ងធ្វើអត្តឃាត តែត្រូវបានអ្នកដំណើរឆ្លងកាត់លើស្ពានមានការសង្ស័យក៏ទូរស័ព្ទហៅប៉ូលិសមកជួយអន្តរាគមន៍ឃាត់នាងកុំឱ្យលោត ហើយក៏កើតការប្រវាយប្រទាញបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ សីហា ២០១២ ។ ពោលគឺប៉ូលិសទាញនាងឱ្យចុះពីលើស្ពាន ប៉ុន្តែនាងរត់ឡើងទៅលើស្ពានវិញ គឺទាញទៅទាញមក ។
លុះប៉ុន្មាននាទីក្រោយមកប៉ូលិសក៏ទាញនាងចុះពីលើស្ពានបាន ហើយដឹកទៅកាន់អធិការដ្ឋានក្រុង ដើម្បីសួរនាំរកអត្តសញ្ញាណ និងមូលហេតុដែលនារីរូបនេះចង់ធ្វើអត្តឃាត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕






ចែករំលែកព័តមាននេះ