ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ស្រឡាញ់​នែ​បនិត្យ​គិតថា​អូន​ស្ម័គ្រ​​ពេល​ទាល់​ច្រក​អូន​​ឱ្យ​បង​ជាប់គុក

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ​​ ៖ សាលា​ដំបូង​​​ខេត្ត​​ ​​កាល​ពី​ព្រឹក​ថ្ងៃទី​១៤ សីហា បាន​សម្រេច​​ឃុំខ្លួន​ យុវ​ជន​ម្នាក់​​​​នៅពន្ធ​​នាគារ​ខេត្តជាប់ចោទ​ពីបទ​រំលោភ​សេព​សន្ថវៈ​​តែ​មិន​សម្រេច​ ក្រោ​យពី​កម្លាំង​នគរ​បាលស្រុកសំបូរ​​ចាប់​ឃាត់ខ្លួន​​និង​​​កសាង​សំ​ណុំ​រឿង​​បានរយៈ​​ពេល​ពីរ​​ថ្ងៃបន្ទាប់​ពី​កើត​ហេតុ​រួច​មក ។យុវជន​ដែលជាប់​ទោសពីបទ​រំលោភ​តែ​មិន​បាន​សម្រេច​​​នេះ​ ឈ្មោះ​ខៀវ ​បូរឹទ្ធ​ អាយុ២២​ឆ្នាំ ​មានទី​លំនៅ​​ក្នុង​​ឃុំ​សំបូរ ​ស្រុកសំបូរ ​​។

តាមប្រភព​ព័ត៌មាន​ពីស្រុក​សំបូរ​​​ឱ្យ​ដឹង​ថា កាលពី​យប់ថ្ងៃ​​ទី​១១ សីហា យុវជន​ខៀវ ​បូរឹទ្ធ​ ​​​និង​គ្នី​គ្នា​មួយចំនួន​ទៀត ​បាននាំគ្នា​ផឹកស៊ី​នៅនឹ​ង​ផ្ទះ​ឈ្មោះ​ស៊ីថា ​ជាបង​ប្រុស​របស់នារ​ីរងគ្រោះ​។ ក្រោយ​ពីផឹក​ស៊ីបាន​មួយសន្ទុះ ​​មិត្តភក្តិ​ក្នុង​ចំណោមអ្នក​​កំពុង​តែផឹក​​ស៊ីនោះ​បាន​​​ឲ្យ​នារី​រ​ង​គ្រោះជិះ​ម៉ូតូទៅ​ទិញ​​បា​រីមួយ​កញ្ចប់ ហើយ​​​​នៅ​ពេល​នាង​​ជិះ​ម៉ូតូ​ចេញ​​ទៅ​​ ជន​ឈ្មោះ​ខៀវ បូរឹទ្ធ​​ ​ក៏​លោត​ជិះ​ម៉ូតូ​ពី​ក្រោយ​​​​ទៅជា​មួយ​​​ដែរ​។ ​​ពេល​​ទៅដល់​ផ្ទះ​​លក់​បារី ​នារីរង​គ្រោះ​បាន​ឈប់​​​​​​​​​​ តែ​ជន​ជាប់​ចោ​ទ​មិនឲ្យ​នាងឈប់​ទេ ដោយ​ប្រាប់​នាង​ថា​ជិះ​បង្ហួស​​​ទៅ​ដើរលេង​បន្តិចសិន ។

ប្រភពដដែល​បានឲ្យ​ដឹងទៀ​តថា ​​ពេល​ជិះ​ម៉ូតូ​ទៅដល់​សាលា​ស្វាយចេក​ ក្នុង​ឃុំ​កោះខ្ញែរ​យុវ​​ជនជាប់​ចោទបាន​ឲ្យនារី​រង​គ្រោះ​ឈប់ និង​បានហៅនាង​​ទៅ​អង្គុយ​លេង​នៅ​​លើ​បង់​ក្នុង​បរិ​វេណ​​សាលារៀន​។ ​នៅពេល​អង្គុយ​សា​​សង​គ្នា​ ​នោះ​ ​ជន​ជាប់ចោទ​បាន​​លួង​លោម​​នាង​​​​ថាថ្ងៃ​ស្អែកគេ​នឹ​ងទិញ​ទូរសព្ទ័​ឱ្យ​នាង​មួយ​គ្រឿង​ ។ ​​ដោយសារ​​ឃើញ​នាង​​មិន​ប្រកែក​​ យុវជន​​ជាប់​ចោទ​ក៏​​​​ឱប​​ថើប​​​​រួច​នាំ​​នាង​​​​ចូល​ក្នុងបន្ទប់​ថ្នាក់​​រៀន​ក្នុង​បំណង​រំលោភ​​ ប៉ុន្តែ​​​មិន​ទាន់បាន​សម្រេច​​​ផង​​ ក៏​​​​មានភ្លើង​ពិល​បញ្ចាំង​ចូលមក​​​។ ​​ភ្លាមៗនោះ​នាង​​បាននិយាយ​ប្រាប់ជន​ជាប់ចោទ​ថា ប្រហែល​ជា​បង​ប្រុស​នាង​​​មក​តាម​​​ហើយ ទើប​យុវជន​រូប​នេះ ​​រត់ផ្លោះ​តាម​បង្អួច​ថ្នាក់​រៀន​​ចេញ​មកក្រៅ រីឯ​នារី​រង​​គ្រោះ ​ក៏​​​រត់ចេញ​មកបញ្ចេះ​​ម៉ូតូ​ជិះ​សំដៅ​ទៅ​រក​​ភ្លើង​ពិល ​ហើយ​​មិន​ត្រឹមតែ​ឃើញ​បងប្រុស​ទេ ​ថែម​ទាំង​ឃើញប៉ូលិស​មកជា​មួយផង​​ ។

ភ្លាមៗ​នោះ ​ប៉ូលិស​ក៏បាន​ហៅ​នាង​មក​កាន់​ប៉ុស្តិ៍​​រដ្ឋបាល​ដើម្បីសាកសួរ​ទៅ​តាម​បណ្តឹង​​របស់​​គ្រួសារ​​នាង និងឈាន​ទៅដល់​ការចាប់​ខ្លួន​យុវ​ជន​​​​ជាប់ចោទ​​ ។ ​លោកវរ​សេនីយ៍​ត្រី ​ហ៊ត លឹម​ហ៊ាង ​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ក្រោយពី​ចាប់ឃាត់​ខ្លួន​​​យុវ​ជន​​ម្នាក់នេះ​​ត្រូវ​បាន​មន្រ្តី​ជំនាញ​កសាង​សំណុំ រឿង​​​​បញ្ជូន​​​ទៅ​កាន់​សាលា​​ដំបូង​ខេត្ត ហើយ​​​តុលា​ការ​បាន​​​សម្រេច​​ឃុំខ្លួន​ក្នុងពន្ធ​នាគារ​​ ៕