ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​​ហ្វឹក​ហ្វឺន​ដល់​​នាយ​ទាហាន​​ចំនួន​៦៩​នាក់ នៅ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ប៉ៃលិន

13 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ នៅ​ទី​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​​សឹក​រង​ខេត្ត ព្រឹក​ថ្ងៃទី​១៤ សីហា ២០១២ ​មាន​បើក​វគ្គ​​ហ្វឹក​ហ្វឺន​ដល់​​នាយ​ទាហាន​ ​នាយ​ទាហាន​រង ពល​ទាហាន​​ចំនួន​​៦៩​​នាក់​ក្រោម​​អធិ​បតី​ភាព លោកអីុ ឈាន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា  និង​ជា​អភិ​បាល​ខេត្ត ​ព្រម​ទាំង​​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​ជុំវិញ​ខេត្ត​ផង​ដែរ ។

​លោក​ព្រហ្ម ​ប៉ាត់ មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​​ការ​សឹក​រង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា វគ្គ​ហ្វឹក​ហ្វឺន​​នេះ​អនុ​វត្ត​ឡើង​តាម​ផែន​ការ​របស់​ថ្នាក់​លើ​ស្តី​ពី​ការពង្រឹង​កង​កម្លាំង​ប្រ​ដាប់​អាវុធ​​ ដើម្បី​ត្រៀម​ប្រយុទ្ធ​ជា​ស្រេច និង​​អនុ​វត្តគោល​​ដៅ​ជា​យុទ្ធ​សាស្ត្រ​​យក​ប្រៀប​ខ្លាំង និង​ប្រៀប​ឈ្នះ​​សម្រាប់​ប្រជាជាតិ​កម្ពុជា​​ទាំង​មូល​ ។ លោក​​បន្ត​ទៀត​ថា ​​នៅ​ទី​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​​សឹក​រង​ខេត្ត​បាន​សាង​សង់​អគារ​​មួយ​ខ្នង​សម្រាប់​ធ្វើ​​សាល​ប្រជុំ​ តែ​​ពេល​នេះ​ត្រូបាន​​ប្តូរ​មក​ជា​​អគារ​ទី​បញ្ជា​ការ​វិញ ដោយ​អគារ​នេះ​​ទំហំ​៨​គុណ​៣២​ម៉ែត្រ ​លទ្ធ​ផល​​សម្រេចបាន​ទើប​តែ​៥០% ​ប៉ុណ្ណោះ ដែល​​បច្ចុ​ប្បន្ន​នេះ​​កង​ឯក​ភាព​ពុំ​​​មាន​​លទ្ធ​ភាព​ដំណើរ​ការ​​សាង​សង់​បន្ត​ទៀត​បាន​នោះ​ទេ ។

លោក​មេ​បញ្ជា​ការ​ក៏បាន​​សំណូម​ពរ​ដល់​​លោក​អភិ​បាល​ខេត្ត​ ​សូម​ជួយ​ជ្រោម​ជ្រែង​ និង​បំផុស​​ស្មារតី​​សប្បុរស​​ជន​​នានា​ទូទាំង​​ខេត្ត ទោះ​​ជា​សម្ភារ ឬ​ជា​ថវិកា​ក្តី​ មេត្តា​បន្ត​ជួយ​សាង​សង់​អគារ​ទី​បញ្ជា​ការ​នេះ​ឱ្យ​​បាន​ចប់​សព្វ​គ្រប់​​នៅ​ចុង​ឆ្នាំ​នេះ​ជា​ស្ថាពរ​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕