ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​​ស្រីកំព្រា​​​4នាក់​​​បង​ប្អូន​​​ទទួល​អំណោយ​​​ពី​សប្បុរ​ស​​ជន​​

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​​​​​កាល​ពី​ថ្ងៃ​ទី​​១៤​ សី​ហា​ ​វេលា​ម៉ោង​​​​១០​ព្រឹក​​​ លោក​វ៉ាន់ ប៊ុន​ធឿន​​​ តំណាង​​​​​​កោះ​សន្តិ​ភាព​​​​បាន​នាំ​​​អំណោយ​​​សប្បុរ​ស​ជន​​មួយ​​ឈុត​​ទៀត​​​​​​​ទៅ​ប្រគល​់​ឱ្យ​ក្មេង​ស្រី​​កំព្រា​​​៤នាក់​បង​ប្អូន​​​​នៅ​ភូមិ​​​បាវិត​​កណ្តាល​ សង្កាត់​បាវិត​​ ក្រុង​បាវិត​​​ ដែល​ឪពុក​​​​​​ម្តាយ​ស្លាប់​​​ចោល​អស់​​​​ មក​​រស់​នៅ​​​ជា​មួយ​ម្តាយ​​​ឪពុក​​​​ធំ​​ជី​ដូន​មួយ​ ហើយ​ចង់​រក​​ម្តាយ​​ឪពុក​ធម៌​ចិញ្ចឹម​​​ ដើម្បី​បា​ន​ចូល​រៀន​​​​សូត្រ​​​នឹង​គេ​ ។

ក្មេង​ស្រី​​​កំព្រា​​ទាំង​​៤នាក់​​​បង​ប្អូន​​នោះ ១-ឈ្មោះ​​ជា​ ថារី ​​​អាយុ​​១០​ឆ្នាំ​​ រៀន​ថ្នាក់​ទី​៣ ​​២​-ឈ្មោះ​​​​ជា​ រតនា ​អាយុ​​៨ឆ្នាំ​​ ​រៀន​ថ្នាក់​ទី​​១ ​៣-​​​ឈ្មោះ​ជា​​ រតនៈ​ អាយុ​​៧​ឆ្នាំ​​​ រៀន​ថ្នាក់​ទី​១ និង​​​៤-​ឈ្មោះ​​​ជា ទ្រី​ អាយុ​​៥​ឆ្នាំ​​​ មិនទាន់​​​ចូល​រៀន​ទេ ។​​ ពួក​គេ​​មាន​ឪពុក​​ឈ្មោះ​សុខ​ តាយ អាយុ​​​​៥៤​ឆ្នាំ​ ​ស្លាប់នៅ​​​ខែ​កុម្ភៈ​ ​ឆ្នាំ​​២០១២ ម្តាយ​ឈ្មោះ​​ ញូង​ សុខ​ជា​ ​អាយុ​​៣២​ឆ្នាំ​​​ ស្លាប់​នៅ​​ថ្ងៃ​ទី​​​១៥​ មេ​សា​ ឆ្នាំ​២០១២ ​វេលា​ម៉ោង​​៦​​ល្ងាច​ ដោយ​​​សារ​រំលូត​​កូន​ ។​ ​​បច្ចុ​ប្បន្ន​​​​​ក្មេង​ស្រី​​​ទាំង​​៤នាក់​​​ បាន​មក​រស​់​នៅ​ជា​មួយ​​​​​​ឪ​ពុក​ធំ​​​ជី​ដូន​​​មួយ​​​​ឈ្មោះ​​​​ឆេង សាត​​ អាយុ​​៤៥​ឆ្នាំ​​​ និង​ម្តាយ​ធំ​​ជី​​ដូន​មួយ​ឈ្មោះ​​​តាំង​​ ឡង​ អាយុ​​​៤​៤​ឆ្នាំ​ នៅ​ភូមិ​​បាវិត​​កណ្តាល សង្កាត់​​​បាវិត​ ។ កុមារី​​ទាំង​​៤​នាក់​​​មាន​ចិត្ត​ត្រេក​អរ​​​យ៉ាង​ខ្លាំង​​​ ពេល​​​ទទួល​បាន​ការ​អាណិត​​​អាសូរ​​​​ពី​សប្បុរស​ជន​​ដែល​ជួយ​ឧបត្ថម្ភ​​ប្រាក់​​ជា​បន្ត​បន្ទាប់​​​ ។ ពួក​គេ​​​បាន​ឱ្យ​ម្តាយ​ធំ​​​​ទិញ​សម្លៀក​​បំពាក់​​​ និង​សម្ភា​រ​​​សិក្សា​​​សម្រាប់​​ត្រៀម​​​ចូល​រៀន​​​​​​នៅ​សាលា​​បឋម​​សិក្សា​ក្រុង​បាវិត​​​ ។​ កុមារ​ី​​​​​​​​ទាំង​​៤​​​​នាក់​បង​ប្អូន​​​​​បាន​លើក​ដៃ​សំពះ​​​​សម្តែង​ការ​​​ដឹង​គុណ​​​ក្នុង​ពេល​​​​​ដែល​​​ឪពុក​ម្តាយ​​​ធំ​​​ពួក​គេ​បាន​ជូន​ពរ​​​​ដល់​សប្បុរ​ស​ជន​​​​ទាំង​​​អស់​ឱ្យ​ជួប​តែ​​​ពុទ្ធ​ពរ​​​​ទាំង​បួន​ប្រកា​រ គឺ​​អា​យុ​ វណ្ណៈ​ សុខៈ ពលៈ​ ​​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ។

​ប្រាក់​អំណោយ​​តាម​រយៈ​កោះ​សន្តិ​ភាព​​​​​​ ដែល​យក​ទៅ​​ប្រគល់​ជូន​​​នេះ គឺ​បានទទួល​​​​​ពី ១-​លោក​​លី គឹមសី និង​លោក​​ស្រី​​ ១០ម៉ឺន​រៀល​ ២-​​កុមារ​ី​លី​ គឹមទូ ​៥១.៥០០​រៀល​ ៣-​កុមារី​លី សុជាតិតា ២ម៉ឺន​រៀល​ ៤-​កុមារី​​​ពុទ្ធិនី ៥០​ដុល្លារ​ ៥-​លោក​តែ​​ សុខ​ឡុង​ និង​​ភរិយា​​ ព្រមទាំង​​​បុត្រ​​២០​ម៉ឺន​រៀល​​ និង​៦-​លោក​គាក​ សុរិយា​ ៤ម៉ឺនរៀល​ ។​ ជា​មួយ​នេះ​​​កោះ​សន្តិ​ភាព​​​សង្ឃឹម​ថា ​អង្គ​ការ​​នានា​នឹង​ជួយ​​ឧបត្ថម្ភ​​​ផ្នែក​​មនុស្ស​ធម៌​​​ដល់​កុមារី​​​ទាំង​​៤នាក់​​​ ដែល​ស្រេក​​ឃ្លាន​​​ការ​រៀន​សូត្រ​​​​នេះ​មិន​ខានឡើយ​​ ៕​