ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ឡា​ករ​អេ​ស្ប៉ាញ ​Sanchez​ឈ្នះ​ជើង​ឯក​​ប្រណាំង​កង់ San ​Sebastian​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន

13 ឆ្នាំ មុន

កីឡា​​​ករ​​​ជំ​នាញ​​​ខាង​​​ជិះ​​​ឡើង​​​ភ្នំ​​​និង​​​សាក​​ល្បង​​​ពេល​​​វេលា​​​​របស់​​អេ​​ស្ប៉ាញ​ Luis Leon Sanchez ​​​​​បាន​​សម្តែង​​នូវ​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​ប្រណាំង​កង់រយៈ​ពេល​មួយ​ថ្ងៃ​​​​​ San Sebastianជា​លើក​ទី​២​កាល​ពី​ថ្ងៃ​អង្គារ​​ទី​១៤​​​​​​​ខែសី​ហា​​​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​​ត្រូវ​បាន​បញ្ចប់​នៅ​​​ទី​ក្រុង​San Sebastian​ប្រទេស​​អេស្ប៉ាញ​ ។

Sanchez​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​Rabobank Cycling Team​​​​បាន​យក​ឈ្នះ​ការ​ប្រ​ណាំង​​ដែល​មាន​ចម្ងាយ​​ផ្លូវ២៣៤​​​​​​​​​​​​គីឡូ​ម៉ែត្រ​ជុំ​វិញ​​​​ទី​ក្រុង​San Sebastian។ គេ​បាន​​​ឆ្លង​កាត់​គំ​នូស​ខ្សែ​ព្រ័ត្រ​ក្នុង​​​​ថិរវេ​លា៥​​ម៉ោង៥៥​​​​នាទី​​​​និង៣៤​​វិនា​ទី​យក​ឈ្នះ​កីឡា​ករអូ​ស្ត្រា​លី​​​​​ Simon Gerrans​​​​ជិះឱ្យ​​ក្រុម ​Orica GreenEdge Cycling Team ​​​និង​​​​បានយក​ឈ្នះ​កីឡាករបែល​ហ្ស៊ិក​​ Gianni Meersman​ជិះ​ឱ្យ​ក្រុម​ Lotto Belisol Team​​​​​​​ដែល​ទាំង​២​នាក់​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​៧​​វិ​នា​ទី​ដូច​គ្នា​។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​Sanchez​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​ចេះ​តែ​ធាក់​កង់​ទៅ​មុខ ខណៈ​ដែល​កំពុង​នាំ​មុខ​ដាច់តែ​ឯង​។ សម្រាប់​ខ្ញុំ នេះ​ជា​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​បំ​ផុត​។ ការ​ដណ្តើមបាន​ជ័យ​ជម្នះ​កម្ម​វិធី​នេះ​ជា​លើក​ទី​២​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​។ តែ​យ៉ាង​ណា​ខ្ញុំ​​ពិត​ជា​សំ​ណាង​ដែល​បាន​គេច​ផុត​ពី​ការ​ដួល »។ Sanchezបាន​បំ​បែក​ខ្លួន​ពី​ហ្វូង​​កីឡាករ​ទាំង​ឡាយ​និង​ចាប់​ផ្តើម​សម្រុក​ទៅ​មុខ​ក្នុង​ខណៈ​ដែល​ការ​ប្រ​ណាំង​នៅ​សល់​ចម្ងាយ​ផ្លូវ​ប្រ​ហែល​ជា ១០​​គី​ឡូ​ម៉ែត្រ​។

ម្ចាស់​ជើង​ឯក​កម្ម​វិធី​កាល​ពី​​​ឆ្នាំ​២០១០​​​រូបនេះបាន​ជិះ​កង់​ឆ្លង​កាត់​គំ​នូស​ព្រ័ត្រ​តែ​ម្នាក់​ឯង​។ បន្ទាប់​មក​ទើប​មាន​កីឡាករ​៤-៥​រូប​មក​ដល់​បន្ត​បន្ទាប់​គ្នា​។ ​ក្រៅ​ពី​ឈ្នះ​ជើង​ឯក​កម្ម​វិធី​នេះ​ Sanchez​ក៏​នៅ​ធ្លាប់​បាន​ឈ្នះ៤​ដំ​ណាក់ក្នុង​ក្រប​ខណ្ឌ Tour de France​ ៤ដំ​ណាក់​នៅ​ Paris-Niceនិ​ង​ Tour Down Underផង​ដែរ ៕