ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោង​ចក្រ​តម្បាញ MV ៣២​នាក់​​​ដួល​សន្លប់​ពុំ​ដឹង​មូល​ហេតុ​

13 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ​កម្ម​ករ កម្ម​ការិនី​រោង​ចក្រ​តម្បាញ MV ប្រមាណ​៣២​នាក់ ប្រុស​ម្នាក់​បាន​ដួល​សន្លប់​ដោយ​ពុំ​ដឹង​​មូល​ហេតុ​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៥ សីហា ២០១២ ​ស្ថិតក្នុងភូមិ​​ត្រពាំង​ចឹក្សា ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

តាម​ការ​ឱ្យ​ដឹង​ជំហាន​ដំបូង​រហូតមក​ដល់​ពេល​នេះ​មាន​កម្ម​ករ​ចំនួន​៣២​នាក់ ត្រូវបាន​​បញ្ជូន​ទៅ​​សង្គ្រោះ ហើយ​មូល​ហេតុ​នៃ​ការ​ដួល​សន្លប់​ពុំ​ទាន់​ដឹង​​នៅឡើយ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕