រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងបានបើកពន្លះស្ថានីយប្រេងតេលាពេញទំហឹង បណ្តាលឱ្យបាក់ម៉ាស៊ីនបូមប្រេងធ្លាក់ដល់ដី តែសំណាងល្អពុំបង្កឱ្យមានអគ្គិភ័យនោះទេ ត្រូវបានបុគ្គលិកស្ថានីយប្រេងយកបំពង់ពន្លត់អគ្គិភ័យបាញ់ទាន់ពេលវេលាដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៥ សីហា ២០១២ នៅស្ថានីយប្រេងតេលា ផ្ទះលេខ៩២ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានឱ្យដឹងថា រថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងមិនស្គាល់ម៉ាកពណ៌ខៀវ បើកតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េច ស្រាប់តែជ្រុលទៅបុកស្ថានីយប្រេងតេលាតែម្តង ។ បន្ទាប់ពីកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ