ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​កំព្រា​​៤​នាក់​បង​ប្អូន​ទទួល​អំណោយ​​ពី​សប្បុរស​ជន​

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ ​ថ្ងៃទី​១៤ សីហា ២០១២ ​វេលា​ម៉ោង​១០​ព្រឹក​​លោក​វ៉ាន់ ប៊ុន​ធឿន តំណាង​​កាសែត​កោះ​សន្តិ​ភាព​​បាន​នាំយក​​អំណោយ​​សប្បុរស​ជន​ចំនួន​១៧០.១៥០​​រៀល ​ទៅ​​ប្រគល់​ឱ្យ​កុមារី​កំព្រា​៤​នាក់ បង​ប្អូន​នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​​បាវិត ក្រុង​បាវិត ដែល​ឪពុក​

ខេត្ត​ស្វាយរៀង​ ៖ ​ថ្ងៃទី​១៤ សីហា ២០១២ ​វេលា​ម៉ោង​១០​ព្រឹក​​លោក​វ៉ាន់ ប៊ុន​ធឿន តំណាង​​កាសែត​កោះ​សន្តិ​ភាព​​បាន​នាំយក​​អំណោយ​​សប្បុរស​ជន​ចំនួន​១៧០.១៥០​​រៀល ​ទៅ​​ប្រគល់​ឱ្យ​កុមារី​កំព្រា​៤​នាក់ បង​ប្អូន​នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​​បាវិត ក្រុង​បាវិត ដែល​ឪពុក​ម្តាយ​​ស្លាប់​ចោល​អស់​មក​​រស់​នៅ​ជា​មួយ​ម្តាយ​​ឪពុក​ធំ​ជីដូន​​មួយ ហើយ​ចង់​រក​ម្តាយ​​ឪពុក​ធម៌​​ចិញ្ចឹម​បាន​ចូលរៀន​សូត្រ​នឹងគេ ។

​កុមារី​កំព្រា៤នាក់ ទី១-ឈ្មោះ​​ជា​ ថារី អាយុ​១០​ឆ្នាំ ​រៀន​ថ្នាក់​ទី៣, ទី២-ឈ្មោះ​ជា រតនា ​អាយុ​៨​ឆ្នាំ ​រៀន​ថ្នាក់​ទី១, ទី៣-ឈ្មោះ​​ជា រតនៈ អាយុ​៧ឆ្នាំ រៀន​ថ្នាក់​ទី​១ និង​ទី៤- ឈ្មោះ​ជា ទ្រី អាយុ​៥​ឆ្នាំ មិន​ទាន់​ចូល​រៀន​ទេ ។ ​ពួកគេ​មាន​ឪពុក​ឈ្មោះ​សុខ តាយ អាយុ​៥៤​ឆ្នាំ ​ស្លាប់​នៅខែ​កុម្ភៈ ២០១២ ​ម្តាយ​ឈ្មោះ​ញូង សុខ​ជា អាយុ​​៣២​ឆ្នាំ ​ស្លាប់ នៅ​ថ្ងៃទី​​១៥ មេសា ២០១២ វេលា​ម៉ោង​៦​ល្ងាច ដោយ​រម្លូត​កូន ។ បច្ចុ​ប្បន្ន​​ពួក​គេ​ម​ក​រស់​នៅ​​ជា​មួយម្តាយ​ឪពុក​ធំ​ជីដូន​១ ឈ្មោះ​ឆេង សាត អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​តាំង ឡង អាយុ​​៤៤​​ឆ្នាំ ​នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​​បាវិត ។​

កុមារី​​ទាំង​៤​នាក់​​​ត្រេក​អរ​យ៉ាង​ខ្លាំង​ដោយ​បាន​សប្បុរស​ជន​​អាណិត​អាសូរ​ជួយ​ឧបត្ថម្ភ​​ប្រាក់​ជា​បន្ត​បន្ទាប់​​​ដល់​ពួក​គេ​​សម្រាប់​​ឱ្យ​ម្តាយ​ធំទិញ​សម្លៀក​បំពាក់​ និង​សម្ភារ​សិក្សា​​ត្រៀម​ដល់​ពេល​ចូល​កង​ ពួក​គេ​នឹង​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​​ក្រុង​បាវិត ។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕