ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​​​ចំហុយ​​ថ្នាំ​ជក់​​​នៅ​តា​ខ្មៅ​​បង្កផល​ប៉ះ​ពាល់​​​ដល់​សុខភាព​​​ប្រជាពលរដ្ឋ​​

11 ឆ្នាំ មុន

ខេត្តកណ្តាល៖ រោង​ចក្រ​​ចំហុយ​ថ្នាំ​ជក់​​ដែល​​មាន​ទីតាំង​​​​នៅភូមិ​​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ​ក្រុង​តា​​ខ្មៅ បច្ចុប្បន្ន​​​​កំពុង​ដំណើរ​ការ​​​សង្វាក់​​ផលិត​កម្ម​​របស់​ខ្លួន​​យ៉ាង​សកម្ម តែ​បញ្ហា​​​​ដែលកំពុង​កើត​​ឡើង​នោះគឺ​​​​​ធ្វើ​ឱ្យ​​មាន​ផល​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​​​ដល់​ផ្លូវ​ដង្ហើម​​របស់​ប្រជា ពលរដ្ឋ​​​រស់នៅ​ក្បែរ​​​ខាង នេះ​បើតាម​​​ការ​អះអាង​របស់​ប្រជាពល​រដ្ឋ​​​ ។

ខេត្តកណ្តាល៖ រោង​ចក្រ​​ចំហុយ​ថ្នាំ​ជក់​​ដែល​​មាន​ទីតាំង​​​​នៅភូមិ​​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ​ក្រុង​តា​​ខ្មៅ បច្ចុប្បន្ន​​​​កំពុង​ដំណើរ​ការ​​​សង្វាក់​​ផលិត​កម្ម​​របស់​ខ្លួន​​យ៉ាង​សកម្ម តែ​បញ្ហា​​​​ដែលកំពុង​កើត​​ឡើង​នោះគឺ​​​​​ធ្វើ​ឱ្យ​​មាន​ផល​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​​​ដល់​ផ្លូវ​ដង្ហើម​​របស់​ប្រជា ពលរដ្ឋ​​​រស់នៅ​ក្បែរ​​​ខាង  នេះ​បើតាម​​​ការ​អះអាង​របស់​ប្រជាពល​រដ្ឋ​​​ ។

ប្រជាពលរដ្ឋ​​ដែល​រង​ផល​ប៉ះ​ពាល់​​ដោយ​ក្លិន​​​ថ្នាំ​ជក់​​និយាយ​ថា រោង​ចក្រ​ចំហុយ​ថ្នាំ​ជក់​​​ខាង​លើ​នេះ​បាន​ដំណើរ​ការ​​ផលិត​កម្ម​​​របស់​ខ្លួន​​​ជាយូរ​ឆ្នាំ​មក​ហើយ​ និង​មាន​ក្លិន​​​ថ្នាំ​ជក់​ភាយ​​ចេញ​មក​ក្រៅ​​ធ្វើឱ្យ​ពួក​គាត់​រស់នៅ​ក្បែរ​​នោះ​ជួប​​ផល​ប៉ះ​ពាល់​​​ខាង​ផ្លូវ​​ដង្ហើម​​​យ៉ាង​ធ្ងន់ធ្ងរ​ ។ ដោយ​សារ​​​​តែ​ផល​ប៉ះ​ពាល់​​កាន់​តែ​ខ្លាំង​​​​ឡើង​​ ពួកគាត់​​ដែល​រស់​នៅ​ក្បែរ​​រោង​ចក្រ​​នោះ​មាន​ជាង​​​៦០​គ្រួសារ​ ក្នុង​ភូមិ​តា ខ្មៅ និង​ភូមិ​ព្រែក​​សំរោង សង្កាត់​​តា​ខ្មៅ ​បាន​នាំគ្នា​​ផ្តិត​មេ​ដៃ​ធ្វើពាក្យ​​បណ្តឹង​​ដាក់​ជូន​​អាជ្ញាធរ​​សង្កាត់​ និង​ក្រុង​ ឱ្យ​ជួយ​រក​ដំណោះ​ស្រាយ​សុំ​ឱ្យ​​ដោះ​ដូរ​ទីតាំង​​រោង​ចក្រ​​ចំហុយ​ថ្នាំ​ជក់​ចេញពី​កន្លែង​ចាស់​​​នេះ​ បើខាង​ក្រុម​ហ៊ុន​​មិន​អាច​​ទប់​ស្កាត់​​កុំ​ឱ្យ​មាន​ផល​ប៉ះពាល់​​​មក​លើ​​ផ្លូវ​ដង្ហើម​របស់​ប្រជាពលរដ្ឋ​​​បាន​ទេ​នោះ។

ប្រជាពលរដ្ឋ​​បាន​បន្ត​​ទៀត​ថា សព្វថ្ងៃ​​នេះ​ពួកគាត់​​នៅក្បែរ​រោងចក្រ​​ចំហុយ​ថ្នាំ​ជក់​នេះ​ ពិបាក​រស់នៅ​​ខ្លាំង​​ណាស់​​​ ដោយសារ​តែ​​ក្លិន​ថ្នាំ​ជក់​ជះ​ចេញ​មក​ខាងក្រៅ​​ឆួល​​ពិបាក​ដក​ដង្ហើម​​ ធ្វើឱ្យ​ប៉ះពាល់​​​យ៉ាង​ខ្លាំង​​​ដល់​ផ្លូវ​ដង្ហើម​​ និង​សុខ​ភាព​​​រស់នៅប្រចាំ​ថ្ងៃ រួ​ម​ទាំង​​​​​អ្នកធ្វើ​ដំណើរ​​តាម​​ផ្លូវ​ឆ្លង​កាត់​​ពីមុខ​និង​ពីក្រោយ​រោង​ចក្រ​ផង​ ។ ក្រោយ​ពី​ពួកគាត់​​ជាង​៦០នាក់​តំណាង​​ឱ្យ​ជាង​​៦០គ្រួសារ​​​ផ្តិត​មេដៃ​ធ្វើ​ពាក្យ​បណ្តឹង​​ដាក់​ចូល​​ អាជ្ញាធរ​​សង្កាត់​​រួច​មក​​ ថ្មីៗ​​​​កន្លង​មក​នេះ​​អាជ្ញាធរ​បាន​ហៅ​ខាង​តំណាង​​​រោងចក្រ​ចំហុយ​ថ្នាំ​ជក់​​​មក​ជួប​ជាមួយ​​​ប្រជាពលរដ្ឋ​​ធ្វើការ​ដោះ​ស្រាយ​គ្នា​​ ដោយ​មាន​អាជ្ញាធរ​​សង្កាត់​ជាអ្នកធ្វើការ​សម្រប​សម្រួល​​​ ​។ ការ​ដោះ​ស្រាយ​គ្នា​នេះ​​​ គឺ​ខាងក្រុម​ហ៊ុន​​​​បាន​សន្យាថា នឹង​ធ្វើការ​​កែតម្រូវ​​បន្ថែម​​​លើ​ឧបករណ៍​​មួយ​ចំនួន​ទៀត​ដើម្បី​ទប់​ស្កាត់​​កុំ​ឱ្យ​មាន​​​​ក្លិន​ជះ​ចេញ​មក​ខាង​ក្រៅ ។

លោក​តុប​ សំអាត​​ ប្រធាន​ការិយាល័យ​​ឧស្សាហកម្ម​រ៉ែ និង​​​ថាមពល​​​ក្រុង​តាខ្មៅ បាន​ប្រាប់អ្នកសារព័ត៌​មាន​​​តាម​ទូរស័ព្ទ​​កាល​ពីព្រឹក​ថ្ងៃទី​​១៣ សីហា​ថា  ពាក្យ​បណ្តឹង​​​​របស់​ប្រជា​ពល​​រដ្ឋ​​​​ដែល​រង​ផល​ប៉ះ​ពាល់​​​ដោយ​សារ​ក្លិន​​​​ថ្នាំ​ជក់​​​ភាយ​ចេញ​ពី​រោង​ចក្រ​​​ចំហុយ​​ថ្នាំ​ជក់​ នៅ​សង្កាត់​​​តា​ខ្មៅ ខាង​អាជ្ញាធរ​​សង្កាត់​​​បាន​ធ្វើ​របាយ​ការណ៍​​​ផ្ញើ​ជូន​មក​សាលា​ក្រុង​តា​ខ្មៅ ​ហើយ​​ខាង​ការិយាល័យ​​​​ជំនាញ​លោក​បានទទួល​​ហើយ ។លោក​​​​នឹង​​ផ្ញើ​ពាក្យ​បណ្តឹង​​​​នេះ​ទៅ​មន្ទីរ​ឧស្សាហកម្ម​​​រ៉ែនិង​ថាមពល​​​ខេត្ត​នៅ​ពេល​​​ដ៏ខ្លី​ខាង​មុខ​ ដើម្បី​​​​រួមគ្នា​ចុះ​សិក្សា​​ពិនិត្យ​មើល​ពីផល​ប៉ះពាល់​​​​របស់​រោង​ចក្រ​​​​ចំហុយ​ថ្នាំ​ជក់​នេះ​  ៕