ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិ​បាល​​ខេត្ត​យក​អំណោយ​​ជូន​កម្ម​ករ កម្ម​ការិនី​​រង​គ្រោះ​​ក្រឡាប់​រថយន្ត​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ ថ្ងៃទី​១៤ សីហា ២០១២ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​​​នៅ​មន្ទីរពេទ្យ​​បង្អែក​​ស្រុក​ប្រតិ​បត្តិ​​ជីភូ លោក​ជៀង អំ អភិ​បាល​​ខេត្ត​បាន​ចុះ​សួរ​សុខទុក្ខ​​កម្ម​ករ កម្ម​ការិនី​​​ដែល​រងគ្រោះ​ដោយ​ក្រឡាប់​រថយន្ត​របួស​មក​សម្រាក​ព្យាបាល​ចំនួន​៥៧​នាក់ នៅ​​ក្នុង​មន្ទីរ​​ពេទ្យ​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧកញ៉ា ​ម៉ែន វិបុល លោក​សំ ប៊ុន​រិន ​អភិ​បាល​​រង​ខេត្ត លោក​​នាយក​សាខា​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ព្រម​ទាំង​​មន្ត្រី​រាជការ​​ មន្ទីរ​សុខា​ភិបាល​​ជា​ច្រើន​កុះករ ។

អំណោយ​ជា​ថវិកា​​របស់​សាលា​ខេត្ត​​​ដែល​នាំ​យក​ទៅ​ចែក​ជូន​កម្ម​ករ កម្ម​ការិនី​៥៧​នាក់ ក្នុង​ម្នាក់​៥​ម៉ឺុន​រៀល ចំណែក​កម្ម​ការិនី​ម្នាក់​របួស​ធ្ងន់​​ត្រូវ​​គេ​​ជាន់​គ្រេច​ចង្កេះ​​​ផ្តល់​ជូន​៤០​ម៉ឺន​រៀល ដោយ​ឡែក​​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ត​ ឧបត្ថម្ភ​​៥៧​នាក់​ក្នុង​ម្នាក់​៣​ម៉ឺុន​​រៀល ​គ្រូពេទ្យ​​១៨​នាក់ ​ក្នុង​ម្នាក់​២​ម៉ឺុន​រៀល ។ ​នា​ឱកាសចុះ​​​សួរ​សុខទុក្ខ​​នោះ​លោក​​ជៀង អំ បាន​ថ្លែង​ថា ​ក្នុង​នាម​​អាជ្ញា​ធរ​​ខេត្ត​សូម​​ចូល​រួម​​ជួយ​រំលែក​ទុក្ខ​​ដល់​ក្មួយ​ៗ​កម្ម​ករ​ កម្ម​ការិនី​ទាំង​អស់ ហើយ​សូម​​ឱ្យ​ក្មួយ​​​ៗឆាប់​បាន​ជា​សះ​ស្បើយ​ ទាំង​អស់​​គ្នា ។ ​លោកជៀង អំ បន្ត​ទៀត​ថា រូប​លោក​ក៏​ដូច​ជា​មន្ត្រី​រាជ​ការ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​​គ្រប់​លំដាប់​ថ្នាក់​មាន​ការ​សោក​ស្តាយ​​មិន​គួរ​កើតមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ដូច្នេះ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕