ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​​​រាំង​ស្ងួត​នឹង​ធ្វើ​​ឱ្យ​​​​​​តម្លៃ​​​​​​ស្បៀង​​​​ឡើង​ខ្ពស់​នៅ​​​អាមេរិក​

13 ឆ្នាំ មុន

យោង​តាម​​​​របាយ​ការណ៍​មួយរបស់​​​​ផ្នែក​​​ស្តុកសហព័ន្ធ​​ក្រុង​​កាន​​​​សាស់​​​​ស៊ីធី​​  ថា​​ពល​រដ្ឋ​​​​អាមេរិក​​​​នឹង​​ត្រូវ​ប្រឈមមុខចំពោះ​​ការឡើង​​​​​​ថ្លៃ​​​នៃ​ផលិត​​​ផល​​ស្បៀង​​​អាហារ​​​ក្នុង​​ឆ្នាំ​​​២០១៣​​មកពី​ផល​​​​វិបាក​​​ដោយ​ផ្ទាល់​​​នៃគ្រោះ​​​រាំងស្ងួត​​ធ្ងន់​ធ្ងរ​​​បំផុត​​​ពុំ​ធ្លាប់​​​ជួប​ប្រទះ​​​​​​​ចាប់តាំង​ពី៥០ឆ្នាំ​មក​​​ហើយ​​ក៏ប៉ុន្តែ​​​​​ផល​​ប៉ះពាល់​​​​លើ​​​​​អតិផរណា​​​នឹង​មាន​​​កម្រិត​​​​មធ្យម​ ។

យោង​តាម​​​របាយ​​​ការណ៍​​​​ដែល​ចេញ​ផ្សាយ​​​​ក្នុង​​ខែ​​នេះ​ថា​គ្រោះ​​រាំងស្ងួត​​ ដែល​​​កាត់​​​បន្ថយ​​ផលិត​​​កម្ម​​​ពោត​​ និង​​​សណ្តែត​សៀង អាច​ធ្វើ​ឱ្យ​​​តម្លៃ​​ស្បៀង​នា​ឆ្នាំ​​​​ខាង​មុខ​​​នេះ​ឡើង​ថ្លៃ៤% ។​ក្រសួង​​កសិកម្ម​​​អាមេរិក​​​​ប្រកាស​​​​កាលពី​​​​ថ្ងៃទី​​​​១០​ សីហា​​​កន្លង​​មក​​​​នេះ​ថា​ ការ​ប្រមូល​​ផល​​​ពោត​​​នា​ឆ្នាំ​នេះនឹង​​ធ្លាក់ចុះ​​ជា​លើក​​ដំបូង​រយៈពេល​​​៦ឆ្នាំ​  ​មក​​ក្រោម ២៨០​​​លាន​តោន ។ ​ចំណែក​​ផលិត​កម្ម​​​សណ្តែត​សៀង​ ​ធ្លាក់​ដល់​​កម្រិត​​ទាប​​បំផុត​​​ពុំ​ធ្លាប់​​​មាន​ចាប់​តាំងពី​​​៥ឆ្នាំ​មក​ហើយ ។ ​

​យោងតាម​​របាយ​ការណ៍​​​នេះ​ថា គ្រោះ​រាំងស្ងួត​​​​​ក៏​នឹង​​ធ្វើ​​ឱ្យ​តម្លៃ​​សាច់​​និង​ផលិត​ផល​ទឹក​ដោះ​គោ​ឡើង​ថ្លៃ​ដែរ​​​ ខណៈ​​ដែល​​​សត្វ​ពាហនៈ​​ជាង​៧០%​​ ស្ថិត​ក្នុង​បណ្តា​​រដ្ឋ​ដែល​​ខ្វះ​ខាត​​ស្មៅ​​ខ្លាំង​ព្រោះ​​រាំងស្ងួត  ៕