ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី១៤ សីហា ២០១២ លោកអ៊ុំ ម៉ារ៉ា អភិបាលខេត្តបានដឹកនាំប្រតិភូខេត្តជាច្រើននាក់ឡើងទៅកាន់កំពូលភ្នំដងរែក ចំណុចច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ជួបជាមួយអភិបាលខេត្តឧប៊ុន ប្រទេសថៃ ដើម្បីសហការគ្នាពិនិត្យភូមិសាស្រ្តច្រកអានសេះ ឈានទៅបើកច្រកទ្វារអន្តរជាតិជាផ្លូវការរវាងខេត្តព្រះវិហារ ជាមួយខេត្តឧប៊ុន ប្រទេសថៃ ។
ការជួបពិភាក្សាគ្នានាព្រឹកនេះភាគីទាំងពីរ មិនមានអ្វីដែលធ្វើឲ្យជួបភាពរាំងស្ទះរបស់ភាគីណាមួយឡើយ គឺធ្វើឡើងដោយរលូន ដោយភាគីទាំង២ បាននាំគ្នាដើរពិនិត្យនៅលើទីតាំងរៀងៗខ្លួន និងពិនិត្យមើលការដោះដូរទំនិញ របស់ប្រជាពលរដ្ឋទាំង២ទៅវិញទៅមក។ ចំណែកភាគីកម្ពុជា ក៏នឹងរៀបចំស្ថាបនាផ្លូវក្រាលបេតុងឡើងទៅភ្នំដងរែក ចំណុចអានសេះ បន្ទាប់ពីមានការជួបគ្នា ក្នុងពេលនេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ