ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់​​​ប្រហារ​​​​ជិត​សាកល​វិទ្យា​ល័យ​​មួយ​​នៅ​​​​តិចសាស់​​ស្លាប់3​នាក់​

13 ឆ្នាំ មុន

បុរស​​ម្នាក់​​កាលពី​ថ្ងៃទី​​១៣សីហា​​​​​បាន​បាញ់​​ប្រហារ​​​ក្បែរ​​​បរិវេណ​​​សាកល​វិទ្យា​ល័យ​​​​តិចសាស់​​មួយ​ដោយ​សម្លាប់​មនុស្ស​២​នាក់​ក្នុង​នោះ​​មាន​​ប៉ូលិសម្នាក់ ។​​យោងតាម​អ្នកទទួល​ខុស​ត្រូវ​​ប៉ូលិស​​មូលដ្ឋាន​​​​​​ម្នាក់​ថា ប៉ូលិស​៣​នាក់​​ទៀត​និងនារី​ម្នាក់​ក៏ត្រូវ​​​​របួស​ក្នុង​ការ​បាញ់​​ប្រហារ​​នោះដែរ ។ ខ្មាន់​​​កាំភ្លើង​​ត្រូវ​​បូ៉លិស​​ចាប់​ខ្លួន​​តែក្រោយ​មក​ត្រូវ​ស្លាប់ ។​

យោងតាម​មេប៉ូលិស​រូបនេះ​ លោក​ SCOTT MCCOLLUM  ថា​ ប៉ូលិស​​ម្នាក់​បានទៅ​កាន់​​​ផ្ទះមួយ​ស្ថិត​នៅ​ក្បែរ​បរិវេណ​​​សាកល​វិទ្យា​ល័យ​​​នេះ​ដែល​មាន​​និស្សិត​ជិត​​៥០.០០០​​នាក់ ដើម្បី​​​​ណែនាំ​​​​ឱ្យ​​ម្ចាស់​​​​​ផ្ទះ​​នេះ​​​ចាក​​ចេញ​ពីទីនោះ ។  ​ពេល​​​ទៅ​​ដល់​​កន្លែង​នោះ​​បុរស​​​​ដែល​រស់​នៅក្នុង​ផ្ទះ​​នេះ​បានបាញ់​​ប្រហារ​​ភ្លាមៗ។  ប៉ូលិស​​នោះ​អាច​​ហៅ​​កម្លាំង​ជំនួយ​មុនពេល​ត្រូវ​​​ស្លាប់​ដោយ​សាររបួស​​​ធ្ងន់​ពេក ។ កង​កម្លាំង​​​​​ប៉ូលិស​​​​​បន្ទាប់​មក​​បានបាញ់​​តគ្នា​​ជាមួយ​ខ្មាន់​កាំ​ភ្លើង​​​មុន​ពេល​​ជន​នោះ​​ត្រូវ​របួស​​​​ហើយ​ចាប់​ខ្លួន​​។ ​ ខ្មាន់​​​​កាំភ្លើង​បើតាម​ប្រភព​ប៉ូលិស​ថា​បាន​ស្លាប់​ពេល​ឃុំ​ខ្លួន ៕​