ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​រោងចក្រ​ស្បែក​ជើង​​ចាញ់​ល្បែង​​ជំពាក់​​បំណុល​គេ​ច្រើន​​វេច​បង្វិច​រត់​ចោល​កម្ម​ករ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្ម​ករ​ កម្ម​ការិនី​​រោង​ចក្រ​​ស្បែក​ជើង​យីហោ​ដ្យា​យ​អិន​ខេម​បូឌាស៊ូ ​ជាង​៤​រយ​នាក់​បាន​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​ការ​​តវ៉ា និង​​សម្តែង​​ការ​ជ្រួល​ច្របល់​​ បន្ទាប់​​ពី​ដឹង​ថា ​ថៅកែ​​រត់​ចោល​ដោយ​មិន​បាន​ទូទាត់​​ប្រាក់​​បំណាច់​​ឆ្នាំ និង​​ប្រាក់​ផ្សេងៗ​​ទៀត​ឱ្យ​ពួក​គេ​ហើយ​ពួក​គេ​​បាន​អះអាងថា ​ថៅកែ​រូប​នោះ​ចាញ់​ល្បែង​​អស់​លុយ​ពី​ខ្លួន​​រលីង ព្រម​ទាំង​ជំពាក់​បំណុល​​គេ​ច្រើន​ថែម​ទៀត​ផង ទើប​​វេច​បង្វិច​​​លួច​រត់​​ចោល​កម្ម​ករ​បែប​នេះ ។

​ការ​ជ្រួល​ច្របល់​នោះ​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី​១៤ សីហា ២០១២ ​ដែល​រោងចក្រ​ខាងលើ​នោះ​មាន​ទីតាំង​​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ ស​ង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ក្រុម​កម្ម​ករ​បាន​ឱ្យ​ដឹង​ថា ថៅកែ​រោងចក្រ​​ស្បែក​ជើង​ខាងល​ើនោះ​ឈ្មោះ​ជាង ជាលី អាយុ​​ជាង​៥០​ឆ្នាំ ជា​ជន​ជាតិ​​ចិន​​បាន​រត់​ចោល​ពួក​​គេ​​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក ហើយ​ដោយ​អះអាងថា រោង​ចក្រ​នេះ​​ក្ស័យ​ធន់ ប៉ុន្តែ​ពួកគេ​បាន​​ដឹងថា រោង​ចក្រ​​នេះ​មិន​មែន​ក្ស័យ​ធន់​​ដូច​ការ​អះអាង​នោះទេ គឺ​​ដោយ​សារ​​តែ​ថៅកែ​ញៀន​នឹង​ល្បែង​យ៉ាងងប់​​​ងុល​បំផុត​ រហូត​​​ជំពាក់​​បំណុល​គេ​វ័ណ្ឌ.ក​​ទៀត​ផង ។ ដោយ​មាន​បញ្ហា​បែបនេះ ​ហើយ​ទើប​បាន​ជា​ថៅកែ​​រោងចក្រ​នោះ​មិន​​ហ៊ាន​​នៅស្រុក​ខ្មែរ​បន្ត​ទៀត​ ព្រោះ​គ្មាន​លុយ​​សង​គេ​រួច​ក៏​វេច​បង្វិច​រត់ចោល​កម្ម​ករ​ដោយ​ស្ងាត់ៗ​មិន​​ឱ្យ​ពួក​​គេ​ដឹង​នោះ​ឡើយ ។ ​ទោះ​បី​បែបណា​កន្លង​មក​ថៅកែ​រូប​នេះ​​បាន​បើក​ប្រាក់​​ឈ្នួល​ឱ្យ​ពួក​គេ​រួច​ហើយ ប៉ុន្តែ​​នៅ​​សល់​ប្រាក់​អតីត​ភា​ព​ការងារ ​​ប្រាក់​សម្រាប់​ការ​​សា្នាក់​នៅ និង​ប្រាក់​ទ្រទ្រង់​​សុខភាព​ជា​ដើម​ដែល​ម្នាក់ៗ​ត្រូវ​​ទទួល​បាន​​រាប់​រយ​ដុល្លារ​ទៀត​​មិន​ត្រូវ​បាន​ថៅកែ​ទូទាត់​​ឱ្យ​នោះ​ឡើយ ទើប​​ធ្វើ​ឱ្យ​ពួក​គេ​កើតមាន​​ការ​ជ្រួល​ច្របល់​​បែប​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕