ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​​ខ្លាំងមួយ​នៅ​​​សមុទ្រ​​​ OKHOTSK

13 ឆ្នាំ មុន

ការរញ្ជួយ​​ដី​​ខ្លាំង​មួយ​កើត​មាន​កាលពី​ថ្ងៃទី​​​​១៤សីហា​​នៅសមុទ្រ​​​OKHOTSK ក៏ប៉ុន្តែ​​​​​សម្រាប់​​​​ពេល​​នេះ​​នៅពុំ​​មាន​ចេញ​​ការ​ប្រកាស​​​អាសន្ន​​ស៊ូណាមី​ឡើយ ហើយ​​ក៏ពុំ​​មានសេចក្តី​​រាយការណ៍​​​ពី​​ជនរងគ្រោះ​​និង​​ការ​ខូចខាត​​​ដែរ ។ យោងតាម​​​វិទ្យា​ស្ថាន​​ភូមិ​វិទ្យា​​អាមេរិក​ USGS​ថា   ការរញ្ជួយ​ដី​​កម្លាំង​៧,៧​​​រីស្ទ័រ​​​នោះ​​កើត​មាន​​កាលពី​​ថ្ងៃទី​១៤សីហា​​​​វេលា​ម៉ោង​​​​២​និង​​​​៥៩​​រំលង​​អធ្រាត្រ​​ ។ ចំណុច​​កណ្តាល​​​​នៃ​ការ​រញ្ជួយ​ដី​​នោះ​​ស្ថិត​នៅ​​ចម្ងាយ​​១៥៨​​គ.ម​ ភាគ​|សាន​ទីក្រុង​​ PORONAYSK  របស់​​​រុស្ស៊ី​ក្នុង​​​​ជម្រៅ​​៦២៥,៩​គ.ម ។​

ចំណែក​​​ទីភ្នាក់​ងារ​​ឧតុនិយម​​​​ជប៉ុន​​វិញ​​វាយ​តម្លៃ​​​ថា​ការរញ្ជួយ​​​ដី​នេះ​មាន​កម្លាំង​​៧,៣​រីស្ទ័រ​​ ហើយ​​មជ្ឈមណ្ឌល​​​សង្កេត​ការរញ្ជួយ​ដី​ចិន​​និយាយ​​​ថា​ការ​រញ្ជួយដី​​នេះ​​​មាន​​កម្លាំង​៧,២​​រីស្ទ័រ។​  ម៉ាស៊ីន​​​​​ឃោសនា​​​រុស្ស៊ី​​ដែល​​​ដក​ស្រង់​​​​សំដី​​​​​អាជ្ញាធរ​ទទួល​​​​បន្ទុក​​​សភាព​ការណ៍​បន្ទាន់​​​​បញ្ជាក់​​ថា  ការ​រញ្ជួយ​ដី​នោះ​ធ្វើ​ឱ្យ​​​​ប្រជាជន​​​នៅតំបន់​​​​ OKHOTSK ​ជ្រួល​​​​ច្របល់​​​ ក៏​ប៉ុន្តែ​​​​ពុំ​មាន​ព័ត៌​មាន​​​ពីជនរងគ្រោះ​​ជាយថាហេតុ ឬ​ការ​ខូចខាត​​​ខាងសម្ភារៈ​ឡើយ ។ ​ម្យ៉ាងវិញ​​ទៀត​ការ​ប្រកាស​​​អាសន្ន​ស៊ូណាមី​ក៏ពុំ​បាន​បញ្ចេញ​​ដែរ៕​