ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​​​សម្លាប់​មនុស្ស​9​នាក់​​​នៅចិន​​​ត្រូវ​បាញ់​​​​សម្លាប់​

13 ឆ្នាំ មុន

ប៉ូលិស​​រាយការណ៍​កាលពី​​ថ្ងៃទី​១៤សីហា​​​ថា បុរស​​​ម្នាក់​​ដែល​​​រត់គេច​ខ្លួន​​​​សង្ស័យ​ពីបទ​​​សម្លាប់​មនុស្ស​​​៩​នាក់​​និងធ្វើឱ្យ​​​មនុស្ស​​​៥​នាក់​​ទៀត​ត្រូវ​​​​របួស​ក្នុង​ការ​​​​ប្លន់​​ដោយអាវុធ​មួយចំនួន​​តាំងពី​ឆ្នាំ​​​២០០៤​មក​បាន​ត្រូវ​​​បាញ់​​​​​សម្លាប់​​​ក្នុង​ក្រុង​ចុង​គិញ​ ភាគ​​និរតី​ចិន ។ ​ខ្មាន់​​កាំភ្លើង​​​សម្លាប់​​មនុស្ស​ច្រើន​នាក់​​​​​នោះឈ្មោះ​​ហ្សូកឺហួ ត្រូវ​ប៉ូលិស​​សម្លាប់​​​កាលពី​​ព្រឹក​ថ្ងៃទី​​១៤ សីហា​នៅ​ TONGJIAQIAO ​ស្រុក​​​​សាពិញ​បា​ ក្រុង​ចុងគិញ​ ។ 

ត្រូវ​អាជ្ញាធរ​ចិន​​ចាត់​ទុក​ថា​ជា​​​មនុស្ស​សាហាវ​និងគ្រោះ​​ថ្នាក់​​បំផុត​​ ហ្សូ​​កឺហួមាន​​​ឈ្មោះ​​ល្បី​ដោយ​សារ​គេ​ហ៊ាន​​ចូល​​ទៅ​​​ប្លន់​​​មនុស្ស​ទាំងឡាយ​​​ដែល​​ទៅ​​​​​ដក​ប្រាក់​​​​នៅធនាគារ​​ហើយ​​​​ជននេះ​​ក៏​ល្បី​​ដែរ​​ដោយ​អាចគេច​ខ្លួន​រួចពី​​ប៉ូលិស​ជាច្រើន​លើក ។​​យោងតាម​​​​បណ្តា​អ្នកទទួល​ខុស​ត្រូវ​​​​ចិន​ ថា​ជន​​​នេះត្រូវ​​បានក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​​​តាម​រក​បំផុត​បានបាញ់​​សម្លាប់​​​មនុស្ស​​​​ដល់ទៅ​​​​​៩​នាក់​​ និង​​ធ្វើ​​ឱ្យមនុស្ស​៥​នាក់​​ទៀត​ត្រូវ​របួសរយៈ​ពេល​​៨ឆ្នាំ​ចុងក្រោយ​នេះ ។

ជនរងគ្រោះ​​​ចុង​ក្រោយ​​គេជា​ប៉ូលិស​​​​ក្រុង​ចុងគិញ​ម្នាក់​​ដែល​​​ប៉ុនប៉ង​​​ចាប់​ខ្លួន​គេ​​មុនពេល​​​ជននេះ​បាញ់​​សម្លាប់​​កាលពី​​ថ្ងៃទី​​១០  សីហា​​ ៕