ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​ត្រី​​បាន​​អាវុធ​​ប្រគល់​​​ឱ្យ​សមត្ថ​កិច្ច​​នគរ​បាល​​ស្រុក​ស្វាយ​ចេក​​​រក្សា​ទុក​

13 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ​​​​​ ៖ កាំ​ភ្លើង​​អា​កា​​​កាត់​ស្វាយ​១​ដើម​​ ត្រូវ​បាន​​ប្រជា​ពលរ​ដ្ឋ​​ម្នាក់​​ ក្នុង​ចំណោម​​២០​នាក់​​ ដែល​​​ទៅ​បង់​ត្រី​​នៅក្នុង​ស្ទឹង​ប្រទះ​​ឃើញ​ ហើយ​​រាយ​ការណ៍​​មក​សមត្ថ​កិច្ច​​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​​បាល​​ស្ល​ក្រាម​ និង​បាន​យក​​ទៅ​​រក្សា​​ទុក​​នៅ​​អធិកា​រ​​ដ្ឋាន​នគរ​បាល​ស្រុក​ស្វាយ​​ចេក​ ​។ ការ​ប្រទះ​​ឃើញ​កាំ​​ភ្លើង​​នេះ គឺ​កាល​​ពី​​​វេលា​​ម៉ោង​​១២​​​ថ្ងៃ​ត្រង់​ថ្ងៃទី​​១០ ​សីហា ​នៅ​ក្នុង​​ទឹក​ស្ទឹង​​ ចំណុច​​វត្ត​ចាស់ ​ក្នុង​​​ភូមិ​សាស្ត្រ​​​​​​ភូមិ​ទ័ព​​សៀម ឃុំ​​ស្ល​ក្រាម ​ស្រុក​ស្វាយ​ចេក ។​

​លោក​អនុ​សេនីយ៍​​ឯក ​ហ៊ិន ​សារុន ​អធិការ​​​រង​នគ​របាល​​ស្រុក​ស្វាយ​ចេក ​បាន​ឱ្យដ​ឹង​ថា បន្ទាប់​ពី​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ពីគោល​នយោ​បាយ​​ភូមិ​-ឃុំ​​​មាន​សុវត្ថិ​ភាព​​ដល់​សហ​គមន៍​​មក​​ ប្រជា​ពល​រដ្ឋ​​មាន​ការ​​យល់​ដឹង​​​ច្រើន ​ក្នុង​ការ​​ចូល​រួម​​ការ​ពារ​សន្តិសុខ​​សុវត្ថិ​ភាព​​ក្នុង​មូល​ដ្ឋាន ​។ ជាក់​ស្តែង​​នៅ​វេលា​​ម៉ោង​១២​​ថ្ងៃ​​ត្រង់​ថ្ងៃ​ទី​​១០ សីហា ​​មាន​ប្រជា​ពលរដ្ឋ​​​ឈ្មោះ​​គុន កុន ភេទ​ប្រុស អា​យុ​​៤៧​ឆ្នាំ ​​រស់​នៅ​ក្នុង​​ភូមិ​​​​ប្រីយ៍​ ឃុំ​​ទ្រាស ​ស្រុក​ស្វាយ​ចេក ​បាន​ទៅ​បង់​ត្រី​​នៅក្នុង​​​ស្ទឹង​​ នៅ​​ចំណុច​ខាង​លើ ​ហើយ​រាវ​​ប៉ះ​​​​កាំ​ភ្លើង​​អា​កា​​មួយ​ដើម​កាត់​ស្វាយ​ ក៏​​រាយ​ការណ៍​ឱ្យ​សមត្ថ​កិច្ច​​នគ​រ​​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​​ ។

​លោក​អធិការ​រង​​បាន​បន្ត​ថា​ អាវុធ​នេះ​​មាន​គុណ​ភាព​​៥០%​​ត្រូវ​បាន​​ជន​មិ​ន​ស្គាល់​មុខ​​រុំ​នឹង​​ការុង​ពណ៌​ស ​រួច​ទម្លាក់​​ចូល​ក្នុង​ទឹក​​​ស្ទឹង ​។ តាម​ការ​សន្និដ្ឋាន​​ អា​វុធនេះ​​ត្រូវ​គេ​យក​​មក​ទម្លាក់​​ចោលក្នុង​ទឹក​ស្ទឹង​​​រយៈ​ពេល​​​ប្រមាណ​​១០​​ថ្ងៃ​មក​ហើយ ៕​