ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​អវសាន​ដ​​ទទឹង​​ស្រុក​កំពង់​​លែង​​ជិត​មក​ដល់​ពល​រដ្ឋ​រីក​រាយ​​នឹង​ទទួល​បាន​ស្ពាន​ថ្មី​សន្លាង​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖​​ ​ស្រុកកំពង់លែង​ គឺជា​ស្រុក​មួយក្នុង​ចំណោម​ស្រុក​ចំនួន២ ក្នុងខេត្ត​កំពង់​ឆ្នាំង ដែល​មាន​ផ្លូវគមនាគមន៍​មកកាន់​ទី​រួម​ខេត្តពឹងអាស្រ័យ​ដោយ​ផ្លូវទឹក​ (កាណូតដ)​ ​ក្នុង​នោះ​សម្រាប់​ស្រុក​កំពង់​លែង​ត្រូវ​​​​ឆ្លងកាត់​ទទឹង​ទន្លេ​២​ទៅ​៣ដែល​គេឱ្យ​ឈ្មោះ​ថា​ ដទទឹង ។ បើ​ទោះ​បីស្រុក​មួយ​នេះ​មានផ្លូវ​គមនា​គមន៍​ដោយ​ផ្លូវ​ទឹក​ក៏ពិត​មែន​ ​ក៏ប៉ុន្ត​​ក៏សម្បូរ​ទៅ​ដោយ​​ទំនិញ ភោគផល​ដំណាំ​របស់ប្រជាកសិករ​ដែល​ធ្វើបាន​ដូចជា ស្រូវ ពោត សណ្តែក ល្ពៅ​​ ត្រឡាច ម្ទេស និង​បន្លែបង្ការ​ផ្សេងៗ​ជា​ច្រើន​​ទៀត ។ ក្រៅពី​នោះ​សត្វ គោ ក្របី ជ្រូក ក៏ត្រូវ​​បាន​លក់ដូរ និង​ដឹក​ឆ្លង​កាត់តាមរយៈកា​ណូតដ​នេះ​ដែរ ។

​ប៉ុន្តែអ្វីដែល​ជាកាសោក​ស្តាយ​នោះ គឺម្ចាស់​អាជីវ​កម្មកាណូត​ដ​ នៅតែបំពាន​លើសៀវ​ភៅ​បន្ទុក​ដោយ​យកតម្លៃ​លើសធ្វើបាប​ប្រជា​ពល​រដ្ឋ​ដែល​ជិះកាណូតឆ្លង​កាត់ និងយកលើសមុខ​ទំនិញ​ជាដើម ។ ក្រៅពីការយកលើ​សសៀវភៅ​​បន្ទុក ម្ចាស់​កាន់​កាប់​អាជីវ​កម្ម​ដទទឹង ក៏នៅធ្វើ​បាប​ដល់​​ទីវត្តអារាមខ្លះ​ ដែលមានលទ្ធភាពទិញដែក ស៊ីម៉ង់ត៍ និងមាន​កាណូតរបស់​វត្តដឹក​ដោយ​ខ្លួន​ឯង ក៏​ត្រូវ​ម្ចាស់អាជីវកម្មបង្ខំឱ្យ​ចូលមកបង់​លុយ​លើតម្លៃសម្ភារ​ដែល​​​ដឹក​ដោយ​ខ្លួនឯង​នេះ​ដែរ ។ ក្រៅពីការយកលើសសៀវភៅ​បន្ទុក​របស់​ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ម្ចាស់អាជីវ​កម្មដ​​ទទឹង​​ក៏មិន​បាន​​គោរពទៅតាម​សៀវភៅ​បន្ទុក​នេះដែរ ​ដូចជាការកំណត់ឱ្យ​មានពោង​សុវត្ថិ​ភាព​នៅ​តាមកាណូតនី​មួយៗដើម្បី​ធានា​បាន​​​នូវ​សុវត្ថិ​ភាព​ជូនអ្នកធ្វើដំណើរ​ឆ្លងកាត់ ប៉ុន្តែ​គឺ​គ្មាន​តែ​ម្តង ​ហើយ​ប្រសិន​បើមាន​បញ្ហាសោក​នាដ​កម្ម នឹងពិត​ជា​កើត​មានយ៉ាងខ្លោច​ផ្សាជាក់​ជាពុំ​ខាន ហើយ​​តើខាងណាជាអ្នកទទួល​ខុសត្រូវ​គឺពិត​ជា​សាមី​មន្ទីរ​ដែល​ជាភ្នែកច្រមុះ​របស់​ក្រសួង និង​រាជ​រដ្ឋាភិបាល​ហើយ​ ។

នេះគឺគ្រាន់​តែ​ជ្រុង​មួយ​ដែល​​បានលើកឡើងឱ្យសាធារ​ណ​ជន​ ពិសេស​ថ្នាក់​ដឹក​នាំ និងសាមី​មន្ទីរ​គ្រប់​គ្រង​លើ​​អាជីវ​កម្ម​ដ​ទទឹង​តែប៉ុណ្ណោះ​ ព្រោះថា​រដូវ​វស្សា​ទឹក​ទន្លេ​កំពុងឡើងជា​បណ្តើរៗ​ ហើយ​កាណូត​ដ​នៅតែ​មិន​គោរពតាមសៀវភៅ​បន្ទុក​ទៀត​ ។ ​លើសពី​នេះ​នៅតែផ្ទុក​យ៉ាងពេញៗហៀរ​ស្ទើរ​អ្នកដំណើរ​រក​កន្លែងអង្គុយគ្មាន​ដូច​មាន​​រូបថត​ដែលភ្ជាប់​មក​ជាមួយនេះ​ស្រាប់ ។
ទោះបីយ៉ាងណាក៏ដោយ​ចុះ ថ្ងៃអវសាននៃ​អាជីវ​កម្មដទទឹង ​​នឹងជិត​ផុត​រលត់​ទៅ​ហើយ ក្រោម​គោលនយោ​បាយរបស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​​ ដែលមានសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ ​​នោះ​គឺ​ការតភ្ជាប់​ផ្លូវ​គមនាគមន៍ផ្លូវគោកពីខេត្តកំពង់​ឆ្នាំង​ទៅ​ខេត្ត កំពង់ធំ ដែល​នឹងជិតដំណើរការហើយ​ដោយ​ការ​កសាង​ស្ពានជាប្រវត្តិសាស្ត្រយ៉ាង​វែងមួយដែល​មាន​ចម្ងាយជាង​៣,៥​គីឡូម៉ែត្រតភ្ជាប់​ពីទី​រួម​ខេត្តកំពង់ឆ្នាំង​ទៅស្រុកកំពង់លែង​ក្នុងពេលដ៏ខ្លី​ខាង​មុខនេះ​​។

ដល់ពេលនោះ ជីវភាព​អ្នក​ស្រុក​កំពង់​លែង​ពិតជានឹងបានធូរធារមួយកម្រិត​​ ព្រោះ​មិនពិបាកក្នុងការ​ចំណាយ​ប្រាក់​បង់​ថ្លៃ​កាណូត​ដទៅមករាល់ថ្ងៃ ដូច​ជាមន្រ្តី​រាជ​ការ សិស្ស ​ការដឹកជញ្ជូនទំនិញ និងការដឹក​ជញ្ជូន​ភោគ​​​ផល​ដំណាំជាដើម ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ស្រុក​កំពង់លែង​នឹងមានវិសាលភាព​លើអាជីវកម្ម​បានម​កពីវិស័យទេសចរណ៍ថែមទៀតជាពុំខាន ។ប្រជាពលរដ្ឋនៅស្រុក​កំពង់​លែង មាន​សេច​ក្តី​រីក​រាយក្រៃលែង​នៅពេល​បានឮថា ស្រុកកំពង់​លែង​ដែលធ្លាប់​មានការលំបាកក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់មក​កាន់ទីប្រជុំ​ជន នឹងមានស្ពាន​ឆ្លងកាត់​ដ៏វែងក្នុងពេល​ខាងមុខ​នេះ ។ ពួកគាត់​​និយាយ​ថា ប្រវត្តិសាស្រ្តក្នុងស្រុក​នេះនឹង​កែប្រែ​ជាពុំ​ខាន ។

​លោកមាន់ អ៊ានលី អភិបាលស្រុកកំពង់​លែង​ថ្លែង​ថា​​ ​ស្រុករបស់​លោក​មានចំនួន៩ឃុំ និងភូមិចំនួន៤៤​ មានប្រជា​ពល​រដ្ឋ​រស់នៅ​ចំនួន​១០.៦៣៤គ្រួសារ ស្មើនឹងជាង៥​ម៉ឺន​នាក់ ។ ប្រជា​ពលរដ្ឋរស់ពឹង​អាស្រ័យ​ដោយ​ការ​ធ្វើស្រែ ចម្ការ ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ និង​​នេសាទ ៕