ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dellណែ​នាំ​​អតិ​ថិជន​​ប្រើ​ប្រាស់​​តែ​ផលិ​តផល​Dell ដែល​មាន​​អាជ្ញា​ប័ណ្ណ​​ត្រឹម​ត្រូវ​

13 ឆ្នាំ មុន

​រាជ​ធានី​ភ្នំ​ពេញ​​​​​ ៖ Dell ​​មានសមត្ថភាព​ច្នៃ​​​​​​​ប្រឌិតថ្មីដ៏អស្ចារ្យ និង​ជាអ្នក​ឯកទេស​ផ្នែក​បច្ចេក​វិជ្ជា​ ​ដូច្នេះ​យើង​សូមណែ​នាំអតិ​ថិជន​ទាំងអស់​ប្រើ​ប្រាស់​តែផលិត​ផល​​ Dell​ ដែលមាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​​ រួមមានដូចជា​ម៉ាក​​​ Dell​ Inspi​ron ​​​និង​ XPS​ ដែលមាន​បិទភ្ជាប់​មកជាមួយ​និមិត្ត​សញ្ញា​ Dell​ ហាឡូក្រាមស្ទីក​កឺ​ (Dell ​Harlogram​ Sticker)​ ពីហាង​ដែល​ទទួល​សិទ្ធិ​​ចែក​ចាយ​របស់​ Dell​​ ក្នុងប្រទេស​កម្ពុជា​ ​ដើម្បី​ទទួល​បាននូវ​ប្រយោជន៍​បន្ថែម​ជាច្រើន​ដូចជា​សេវាកម្ម​ជា​ទីទុក​ចិត្ត​ ការធា​នា​ពេញ​លេញ ​និងគុណ​ភាព​ល្អ​ពិតៗ​ ។​

គួរ​បញ្ជាក់​​ផង​ដែរ​ថា Dell ​ជាម៉ាក​​ល្បី​នាំ​មុខ​​គេ​ក្នុង​​​ការផ្តល់​​ជូននូវ​​ដំណោះ​ស្រាយ​​បច្ចេក​​វិ​ជ្ជា​ថ្មី​ចុង​ក្រោយ​​បង្អស់​​ជាមួយ​​​តម្លៃ​សម​រម្យ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​​​អតិ​ថិ​ជន​​បំផុត​​ក​្នុង​​កា​រជួយ​សម្រួល​​កិច្ច​ការ​ងារ​​អាជីវ​កម្ម​​ឱ្យ​កាន់​តែ​​មាន​​ប្រសិទ្ធ​ភាព​​ខ្ពស់ ។ ​Dell ជា​ផលិត​ផល​​នាំ​មុខ​គេ​​ក្នុង​ការ​ផ្គត់​ផ្គង់​​ផលិ​ត​ផល​​បច្ចេក​វិជ្ជា​​​ទាំង​ក្នុង​​ទី​ផ្សារ​​​កម្ពុជា ​និង​ពិ​ភព​លោក​ ដោយ​សារ​យើង​​បាន​និ​​ង​កំពុង​​ខិត​ខំ​ព្យា​​យាម​​បង្កើត​​បន្ថែម​​​ការ​ច្នៃ​ប្រឌិត​​ថ្មី ដើម្បី​​ឱ្យ​សម​​ស្រប​តាម​​តម្រូវ​​ការ​របស់​​អតិ​ថិ​ជន​​​ជាក់​ស្តែង ។​

ដោយ​​សារ​ Dell មាន​សមត្ថ​​ភាព​​ច្នៃ​ប្រឌិត​​ថ្មី​ដ៏​អស្ចារ្យ​​នេះ​ហើយ​ ទើប​យើង​​បាន​និ​​ង​កំពុង​​បន្ត​​បង្កើត​​ការ​ច្នៃ​ប្រឌិត​​ថ្មី​ ទន្ទឹម​​នឹង​ការ​អប់​រំ​​បន្ថែម​​នូវ​​ចំណេះ​ដឹង​​​ផ្នែក​​ព័ត៌​មាន​​វិទ្យា​​ ដើម្បី​ជា​ដំណោះ​ស្រាយ​​ល្អ​សម​​ស្រ​ប​បំផុត​​ក្នុង​​កា​រងារ​ពា​ណិ​ជ្ជ​កម្ម​ ក៏​ដូច​ជា​​កា​រទទួល​​បាន​នូវ​​ប្រយោជន៍​​បន្ថែម​​កម្រិត​អ​តិ​បរមា​ ។ ដូច្នេះ​​ហើយ​​ដើម្បី​​ទទួល​បាន​​នូវ​អត្ថ​ប្រយោជន៍​​ទាំង​នេះ​ សូម​​ស្វែង​រក​​ពិនិត្យ​មើល​​និមិត្ត​សញ្ញា​​ Dell ហាឡូ​​ក្រាម​​ស្ទីក​កឺ (Dell Harlogram Sticker)​លើ​ផលិត​ផល​​កុំ​ព្យូ​ទ័រ​​របស់​លោក​អ្នក​​រាល់​ការ​ជាវ​​លើក​ក្រោយ​ ។ ​សម្រាប់​​ព័ត៌​​មាន​បន្ថែម​​សូម​ចូល​ទៅ​កាន់​​ www.facebook.com/Dellcambodia៕