រាជធានីភ្នំពេញ ៖ នៅទីស្នាក់ការ KFC មហាវិថីសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី៧ សីហា មានរៀបចំធ្វើសន្និសីទសារព័ត៌មានប្រកាសអំពីការចាប់ផ្តើមបើកយុទ្ធនាការ«អស្ចារ្យមែន» ដើម្បីអបអរសាទរគម្រប់ខួប៥ឆ្នាំរបស់ KFC ដែលជាបណ្តាញអាហារទាន់ចិត្តដ៏ធំមួយនៅក្នុងពិភពលោក ។
នៅក្នុងសន្និសីទសារព័ត៌មាន លោកBenjamin Jerome Jan នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន KFC ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា កេរដំណែលដ៏សម្បូរបែបរបស់ក្រុមហ៊ុនរួមជាមួយនឹងចំណេះដឹងក្នុងមូលដ្ឋាន និងអន្តរជាតិ នឹងជួយយើងក្នុងការធានាឱ្យបានថា KFC នាំមុខគេក្នុងការផ្តល់ភាពសម្បូរបែប និងតម្លៃដល់អតិថិជនរបស់យើងក្នុងការទទួលយក លោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន KFC ។
យុទ្ធនាការ«អស្ចារ្យមែន» គឺជាការចែករំលែកពេលវេលានៃភាពរីករាយនឹងការញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារអ្នកចូលរួម
ការសើចសប្បាយជាមួយមិត្តភក្តិកម្ពុជា និងកម្សាន្តពេលរាត្រីជាមួយមិត្តភក្តិ ។ នៅក្នុងជីវិតមនុស្ស មានឱកាសសប្បាយជាច្រើន ហើយ KFC គឺជាកន្លែងផ្តល់ភាពសប្បាយមួយក្នុងចំណោមទាំងនោះ ។KFC គឺជាភោជនីយដ្ឋានអន្តរជាតិដែលប្រជាជនខ្មែរចូលចិត្ត ។ យើងយល់ច្បាស់ពីតម្រូវការរបស់អតិថិជន ហេតុដូច្នេះហើយបានជាយើងបង្កើតនូវបញ្ជីមុខម្ហូបមានរសជាតិឆ្ងាញ់អស្ចារ្យ និងតម្លៃសមរម្យសម្រាប់អតិថិជនគ្រប់គ្នា ។
មិនថាអ្នកជានរណាទេ អ្នកជាអតិថិជនពិសេសក្នុង KFC ។ គំនិតដ៏អស្ចារ្យបង្កើតចេញជារូបរាង និងចេញជាអារម្មណ៍ផ្តោតទាំងស្រុងលើយុទ្ធនាការទាំងមូល ។ សារសំខាន់នៃគំនិតទាំងនេះបានសង្ខេបក្នុងឆ្នាំនេះ គឺយុទ្ធនាការ«អស្ចារ្យមែន»បានដាក់បង្ហាញផលិតផលជារូបរាងនៅក្នុងបញ្ជីមុខម្ហូបដ៏សម្បូរបែប ។សេវាកម្មដឹកជូនដល់ផ្ទះ និងការប្រើប្រាស់អីុនធើណេតដោយឥតគិតថ្លៃបន្ថែមទៅលើបទពិសោធន៍សម្រាប់ការញ៉ាំអាហារក្នុងKFC ។ KFC គឺជាអ្នកជំនាញខាងចម្អិនសាច់មាន់ ដោយផ្សំឡើងជាមួយគ្រឿងទេស១១មុខ ហើយត្រូវបានគេស្គាល់ថាជារូបមន្តចម្អិនសាច់មាន់រសជាតិដើម ។ យើងក៏មានលក់ផងដែរនូវបឺហ្គឺគ្រប់ប្រភេទ ដែលមានតម្លៃចាប់ពី១ដុល្លារឡើងទៅ ។
KFC នឹងព្យាយាមស្វែងរកគ្រប់មធ្យោបាយក្នុងការបង្កើនការផ្តល់ជូនកាន់តែច្រើននូវតម្លៃ ភាពសម្បូរបែប និងជម្រើសដល់អតិថិជនរបស់យើង ។ KFC រួមនឹងបទពិសោធន៍ជាង៨០ឆ្នាំក្នុងការរៀបចំ និងចម្អិនសាច់មាន់ដ៏ឈ្ងុយឆ្ងាញ់ជាងគេលើពិភពលោក នឹងបន្តប្តេជ្ញាចិត្តដើម្បីឈានទៅរកឧត្តមភាពប្រចាំប្រទេសកម្ពុជា ។
ក្នុងឱកាសអបអរសាទរគម្រប់ខួប៥ឆ្នាំ KFC ក៏មានការផ្តល់ជូនឈុតអាហារដ៏ពិសេស គឺសាច់មាន់រសជាតិដើមដ៏ឆ្ងាញ់ដោយផ្សំឡើងជាមួយគ្រឿងទេស១១មុខ និងបាយផ្កាម្លិះចំហុយដ៏ឆ្ងាញ់ រួមជាមួយជ្រក់ស្រស់ៗ និងទឹកជ្រលក់កោះកុង ដោយបន្ថែមស៊ុត និងស៊ុបមាន់ដ៏ឆ្ងាញ់មួយចាន អាហារទាំងនេះមានតម្លៃតែ៥.៥០០រៀល ជាពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់ដើម្បីរីករាយនឹងការញ៉ាំអាហារជាមួយយើងខ្ញុំ ។
លោកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា នេះគឺជាការបញ្ចុះតម្លៃពិសេសដែលត្រូវបានផ្តល់ជូនដោយ KFC ។ យើងនឹងបន្តក្នុងការបង្កើន និងបង្កើតមុខម្ហូបពិសេសៗសម្រាប់អតិថិជនរបស់យើង ។KFC មានបឺហ្គឺសម្បូរបែប បឺហ្គឺសាច់មាន់ បឺហ្គឺសាច់គោ បឺហ្គឺសាច់ត្រី និងបឺហ្គឺសាច់បង្កង ផងដែរ ។ រូបមន្តចម្អិនសាច់មាន់ដ៏ល្បីល្បាញរបស់យើងមានបម្រើជូនជាមួយនឹងបាយ ស៊ុត ជ្រក់ ឬក៏ស៊ុប ។ មកកាន់ KFC ដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ៕


ចែករំលែកព័តមាននេះ