ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​រឿង​​លុយ​២.០០០​​រៀល​ទាញ​កាំភ្លើង​​បាញ់​គំរាម​​ខ្ទាតគ្រាប់​ត្រូវ​ស្មា​បុរស​ម្នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​រង​របួស​ស្មា​ខាង​ឆ្វេង​​ដោយសារ​គ្រាប់​​កាំភ្លើង​​មន្ត្រី​យោធា​ម្នាក់​បាន​បាញ់​ផ្ចុច​​ដី​ហើយ​ខ្ទាត​​ត្រូវ​បុរស​រងគ្រោះ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ត្រូវបាន​​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ ។​​ អំពើ​បាញ់​ប្រហារ​គ្នា​​នេះ​ផ្តើម​ចេញ​​ពី​ទំនាស់​ពាក្យ​សម្តី​​រវាង​បុរស​រង​គ្រោះ និង​កូន​ប្រុស​របស់​ខ្មាន់​កាំភ្លើង​នៅ​កន្លែង​​លេង​បុក​ប៊ីយែរ​ ស្ថិត​​នៅ​ក្នុង​ភូមិ​​ឫស្សី ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​កាល​ពីវេលា​ម៉ោង​​ជាង​១២រំលង​​​អធ្រាត្រ​ឈានចូលថ្ងៃទី​១៣ សីហា ២០១២។

បុរស​រងគ្រោះ​ឈ្មោះ​អាត់ សំ អាយុ​៣៣​ឆ្នាំ ​ជា​​កម្ម​​ករ​រោង​ចក្រ​កាត់​​​ដេរ​មាន​​ទីលំនៅ​​​ផ្ទះ​ជួល​ជិត​កន្លែង​កើត​ហេតុ ។ ​ចំណែក​​មន្ត្រី​យោធា​​ដែល​បង្ក​ការ​ផ្ទុះ​អាវុធ​​នោះ​ឈ្មោះ​មាស ​ពៅ ​អាយុ​៤៥​ឆ្នាំ ​ជា​យោធានៃ​​​នាយក​ដ្ឋាន​បុគ្គ​​លិក​ក្រសួង​​ការ​ពារ​ជាតិ និង​​ជា​ម្ចាស់​តាបប៊ីយែរ ។ ​ក្រោយ​ពេល​កើត​មាន​ការផ្ទុះ​អាវុធ​​​កង​រាជ​អាវុធហត្ថ​​​ខណ្ឌ​​មាន​ជ័យ​  បាន​ចុះ​ទៅ​អន្តរា​គមន៍​​ឃាត់​​ខ្លួន​​ឈ្មោះ​មាស ពៅ នាំ​ទៅ​កាន់​​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ទាំង​យប់ ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ចាត់​ការ​តាម​ច្បាប់ ។

​តាម​ប្រភពព័ត៌​មាន​ឱ្យ​​ដឹងថា មុន​ពេល​មាន​ស្នូរ​ផ្ទុះ​អាវុធ​​កើតឡើង​កូន​ប្រុសរបស់​ឈ្មោះ​​មាស ពៅ ដែល​​ជា​ម្ចាស់​​តាបប៊ីយែរ​បាន​លេង​បុក​ប៊ីយែរ​ជា​មួយ​គ្នីគ្នា​ផ្សេង​ដោយ​​​មាន​​ឈ្មោះ​អាត់​ សំ បាន​ឈរ​​មើល​ក្រុម​​អ្ន​ក​លេង​​បុក​ប៊ីយែរ​នៅ​ក្នុង​​តាប​ប៊ីយែរ ។ ​ខណៈ​ពេល​នោះ​​ឈ្មោះ​​អាត់ សំ ​បាន​និយាយ​ភ្នាល់​​គ្នា​ជា​មួយ​​កូន​ប្រុស​ឈ្មោះ​មាស ពៅ ​ថា បើ​ឯង​បុក​​ប៊ីយែរ​មួយ​គ្រាប់​​នេះ​ចូល​អញ​ដាក់​​២.០០០​រៀល ឬ​ដប់​ស៊ី​ប្រាំ។ ​ពេល​នោះ​ឈ្មោះ​អាត់ ​សំ បានដក​លុយ​​ពី ហោប៉ៅ​​ខោ​ចំនួន​២.០០០​រៀល​ ដាក់​លើ​តាបប៊ីយែរ ប៉ុន្តែ​​ក្រោយ​ពេល​​ដែល​​កូន​ប្រុស​របស់​ឈ្មោះ​មាស ពៅ បុក​ប៊ីយែរ​​អត់​ចូល​ឈ្មោះ​​អាត់ សំ បាន​​តាម​ទារ​​​លុយ​ពី​កូន​​ប្រុស​របស់​ឈ្មោះ​មាស ពៅ ទើបបង្ក​​ឱ្យ​កើត​មាន​ទំនាស់​ពាក្យ​​សម្តី​​គ្នា​​រហូតឈ្មោះ​​មាស ពៅ ជា​ឪពុក​ឮ​កូន​ទាស់​​គ្នា​ក៏​​ចេញ មក​សួរ​នាំ​​ហើយ​ទាញ​កាំភ្លើង​​ខ្លី​ម៉ាក​រ៉ូឡូ​បាញ់​ផ្ចុចដី​មួយ​​គ្រាប់​ បណ្តាល​ឱ្យ​​ខ្ទាត​ត្រូវ​ឈ្មោះ​​អាត់ សំ ចំ​ស្មា​បៀម​គ្រាប់​​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​​ភាព​​ខ្មែរ-សូវៀត ៕