ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​10ម៉ឺន​រៀល​​របស់​សប្បុរសជន​​​​​​បាន​ប្រគល់​ជូន​ជីដូន​​​កុមារី​​​​រលាក​ទឹក​ក្តៅ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ ទឹក​ប្រាក់​​​ចំនួន​​១០​មឺុន​រៀល​​ជា​អំណោយ​​ដ៏​ថ្លៃថ្លា​ របស់​លោក ម៉ី​ ប៊ុន​ជ្រុយ​ សប្បុរស​ជន​នៅ​ខេត្ត​ពោធិ៍​សាត់​ ជួយ​ដល់​កុមារី​​ អាយុ​២​ឆ្នាំ ដែល​រង​គ្រោះ​​​ដោយសារ​​រលាក​ទឹក​ក្តៅ​កំពុង​​ពុះ​ចាក់​​ស្រោច​​ពី​លើ​ កាល​ពី​ថ្ងៃទី​​២៥ កក្កដា ​នៅលំនៅ​ឋាន​របស់​នាង​​​ ស្ថិត ក្នុង​ភូមិត្រពាំង​ម្លូ ​​ឃុំ​ក្រាំង​​ស្គា ​​ស្រុក​ទឹក​ផុស ត្រូវ​បាន​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​​​នាំ​យក​ទៅ​ប្រគល់​​ជូន​ដល់​​​ជីដូន​របស់​​កុមារីឈ្មោះអ៊ឹម ធារ៉ា អាយុ​២​ឆ្នាំ​​នោះ​រួច​ហើយ​​ កាល​ពី​ព្រឹក​ថ្ងៃទី​១០ ​​សីហា ​នៅក្នុង​ប៉ុស្តិ៍​រដ្ឋ​បាល​​​សង្កាត់​ប្អេរ ក្រុង​​កំពង់​ឆ្នាំង ​​​ដោយ​ជី​ដូន​កុមារី​​រូប​នេះ​​គាត់​មក​ទទួល​​​ដោយ​ផ្ទាល់ ដោយសារ​​លំនៅ​​ឋាន​​​គាត់​នៅ​ឆ្ងាយ​ ។

ស្ត្រី​ឈ្មោះ ស ចិន អាយុ​៤២​ឆ្នាំ ដែលត្រូវ​​​ជា​ជីដូន​​កុមារី​​​រូប​នេះ​និយាយ​​ថា ពេល​នេះ​​ចៅ​ស្រី​គាត់​កំពុង​​​សម្រាក​ព្យាបាល​​បន្ត​នៅមន្ទីរពេទ្យ​​គន្ធបុប្ផា​ ឯរាជធានី​ភ្នំពេញនៅឡើយ ។ ចៅ​ស្រីគាត់​​បាន​ធូរ​ស្រាល​ខ្លះ​ហើយ​ ប៉ុន្តែ​​​គ្រូ​ពេទ្យ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ត្រឡប់​​មក​ផ្ទះ​​វិញ​នៅឡើយ ទេ ។ គាត់​បាន​​លើក​ដៃ​​សំពះ​ថ្លែង​​អំណរ​​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​​ដល់​សប្បុរ​ស​ជន​ដែល​​បាន​​​​​​ជួយ​ឧបត្ថម្ភ​​ដល់​ក្រុម​គ្រួសារ​​​គាត់​ដែល​កំពុង​​​​ជួប​ការ​លំបាក​នេះ​ និង​សូម​​បួង​សួង​​​ដល់​វត្ថុ​​ស័ក្តិសិទ្ធិក្នុង​លោក​ សូម​​ជួយ​បី​បាច់​​ថែរក្សា​​សប្បុរជន​​​ និង​ក្រុម​គ្រួសារ​​​ឱ្យ​ជួប​តែ​ពុទ្ធ​ពរ​ទាំង​​​៤​ប្រការ​​គឺ​ អាយុ​ វណ្ណៈ សុខៈ និង​ពលៈ កុំ​បី​​​ឃ្លៀង​ឃ្លាត​ឡើយ ៕