ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លៀក​​រ៉ូប​រាត្រី​​ដេក​ចាំ​ប្តី​ចូល​​ផ្ទះ​យូរ​ពេក​ប៉ុន​ប៉ង​លោត​សម្លាប់​ខ្លួន​ពី​លើ​ផ្ទះ​ជាន់​ទី​៣

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​​ម្នាក់​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​ប៉ុន​ប៉ង​លោត​​សម្លាប់ខ្លួន​ពី​លើ​ផ្ទះ​ថ្ម​ជាន់​ទី​៣ ដើម្បី​​​ធ្វើ​អត្ត​ឃាត​ ដោយ​សារ​ខឹង​ប្តី​​អង្គុយ​ផឹក​ស៊ី​នៅខាង​មុខ​ផ្ទះ​យូរ​ពេក ​ដែល​ហេតុ​ការណ៍​នេះ​​បាន​កើត​​​ឡើង​នៅ​ផ្ទះ​ តាម​បណ្តោ​យ​​ផ្លូវលេខ​២៧១ ​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​ចំការ​មន កាល​ពីវេលា​ម៉ោង​​១១​និង​៣០​នាទី​​យប់​ថ្ងៃទី​​១៣ សីហា ២០១២ ។

​ទោះ​បី​​យ៉ាង​ណា ​ការ​ប៉ុន​ប៉ង​​លោត​សម្លាប់​ខ្លួន​​ពី​លើ​ផ្ទះ​មិន​បាន​សម្រេច​ទេ ដោយ​​សារ​ក្រុម​​គ្រួសារ និងសមត្ថ​កិច្ច​​នគរបាល​​ប៉ុស្តិ៍​​ទំនប់​ទឹក​​ស្រែក​ឆោឡោ​​​ឃាត់​ស្ត្រី​គិត​ខ្លី​ទាន់​ពេល ។ តាម​ប្រភព​ព័ត៌​មាន​​ពី​សមត្ថ​កិច្ច​​នគរបាល​ដែល​ចុះ​​ទៅ​ជួយ​អន្តរា​គមន៍​​ឱ្យ​ដឹងថា ​ស្ត្រី​ដែល​​គិតខ្លី​ប៉ុន​ប៉ង​​លោត​ពី​លើ​ផ្ទះ​សម្លាប់​​ខ្លួន​ខាង​លើ​នេះ​បាន​ស្លៀក​រ៉ូប​រាត្រី​ពណ៌ស ​យ៉ាង​ស្រស់​ស្អាត​រង់​ចាំ​​ប្តី​ ប៉ុន្តែ​​ដោយលោក​ប្តី​ជាប់​ឆ្ងាញ់​​​ស្រា​អង្គុយ​ផឹក​ស៊ី​នៅ​​ខាង​មុខ​ផ្ទះ​ក្រឡើង​ទៅដេក ​ទើប​នាង​ប៉ុន​ប៉ង​លោត​សម្លាប់​​ខ្លួនបែបនេះ ៕