ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយា​ល័យ​​​​ទំនាក់​ទំនង​ព្រំដែន​​កម្ពុជា​-ថៃ​បូក​សរុប​ការ​ងារ​​៦​ខែ​ដើម​ឆ្នាំ​២០១២ ​ពល​រដ្ឋ​ខ្មែរ​៣៨​នាក់​ត្រូវ​​សមត្ថ​កិច្ច​ថៃ​បាញ់​​សម្លាប់​​១០​នាក់​​រង​របួស​ បាត់​ខ្លួន​ម្នាក់​

13 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ការិយា​ល័យ​ទំនាក់​ទំនង​ព្រំដែន​​កម្ពុជា-ថៃ​ បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​​ការ​ងារ​ឆមាស​ទី​១ និង​ទិស​ដៅ​​អនុ​វត្ត​បន្ត​ឆមាស​ទី​​២ ឆ្នាំ​២០១២ ​នៅ​សាល​ប្រជុំ​​សណ្ឋា​គារ​លីហេង​​ឆាយ ក្នុង​ក្រុង​ប៉ោយប៉ែត ​កាល​ពី​ថ្ងៃ​ទី​​១៣ ​សីហា ២០១២ ​ក្រោម​អធិបតី​ភាព​លោក​សៀក សុជាតិ នាយ​រង​សេនា​ធិការ​​ចម្រុះ និង​ជា​នាយក​ទីចាត់​ការ​ការ​ងារ​ព្រំដែន​​អគ្គ​​បញ្ជា​ការ ។

យោង​តាម​របាយ​ការណ៍​ប្រជុំ​​បូក​សរុប​ការ​ងារ​​សម្រាប់​៦​ខែ​ដើម​ឆ្នាំ​​២០១២ ​បង្ហាញ​ថា តាម​បណ្តោយ​ព្រំដែន​​កម្ពុជា-ថៃ​​ដែល​ការិយា​ល័យ​​​ទំនាក់​ទំនង​​​ព្រំដែន​កម្ពុជា​-ថៃ​ទទួល​​ខុស​ត្រូវ​​មាន​ជាង​៨០០​គីឡូ​​ម៉ែត្រ ​គឺចាប់​ពី​ច្រក​ទ្វារ​អន្តរជាតិ​​ចាំ​យាម​​ (ខេត្ត​កោះកុង) ដល់​ច្រក​មុំ​បី​នៃ​ខេត្ត​ព្រះវិហារ និង​មាន​ខេត្ត​ចំនួន​៧ ​រួម​មាន​​កោះ​កុង​, ពោធិ៍​សាត់, បាត់​ដំបង, ប៉ៃលិន, ​បន្ទាយ​មាន​ជ័យ, ឧត្តរ​មាន​ជ័យ​ និង​ព្រះ​​វិហារ​មាន​ពល​រដ្ឋ​ខ្មែរ​​ចំនួន​៣៨​នាក់ ត្រូវ​បាន​ភាគីថៃ​បាញ់​​សម្លាប់​រង​​របួស​​១០​នាក់​ ​ចាប់​ដាក់​ពន្ធនា​គារ​ចំនួន​១៩៤​នាក់ បាត់​ខ្លួន​​ម្នាក់ សរុប​២៤៣​នាក់​ ក្នុង​នោះ​ដោះ​លែងមក​​វិញ​ចំនួន​៨០​នាក់ ស្រី​២​នាក់ ករណី​​កាប់​ឈើ​៤៦​នាក់​ឆ្លង​ដែន​ខុស​ច្បាប់​៣៤​នាក់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕