ប៉ូលិសតំបន់រាយការណ៍កាលពីថ្ងៃទី១៣ សីហាថាមនុស្ស២នាក់បានត្រូវស្លាប់ហើយ៤នាក់ទៀតត្រូវរបួសក្នុងឱកាសនៃការវាយប្រហារមួយរបស់ពួកឧទ្ទាមក្នុងក្រុមយុទ្ធជននៃសេរីភាពរបស់កងទ័ពអ៊ិស្លាមBANGSA-MORO ក្នុងចំការចេកមួយនាភាគខាងត្បូងហ្វ៊ីលីពីនកាលពីថ្ងៃទី១២ សីហាកន្លងមកនេះ ។
លោកស៊ូមុនសាង ម៉ង់កូ អ្នកទទួលខុសត្រូវប៉ូលិសម្នាក់ថ្លែងថា បណ្តាមនុស្សរបស់ប្រមុខឧទ្ទាមក្រុមនេះម្នាក់ឈ្មោះអាមឺរីលអ៊ុមបា កាតូបានវាយប្រហារលើក្រុមហ៊ុនអភិវឌ្ឍន៍ និងនាំចេញមួយស្ថិតនៅទីក្រុង DATU PAGLAS ខេត្ត ម៉ាហ្គីនដាណាវ នាវេលាម៉ោង២០ កាលពីថ្ងៃទី១២សីហា ។ មនុស្សស្លាប់ទាំង២នាក់ជាភ្នាក់ងារសន្តិសុខ ។ លោកម៉ង់កូ និយាយថា បណ្តាភ្នាក់ងារសន្តិសុខរបស់ក្រុមហ៊ុនកំពុងតែដើរត្រួតពិនិត្យទីតាំងក្រុមហ៊ុនរួចរងការពួនស្ទាក់វាយប្រហាររបស់ពួកឧទ្ទាមនោះ ។ ប៉ូលិសបានធ្វើប្រតិបត្តិការមួយតាមរកពួកជនសង្ស័យ៕
ចែករំលែកព័តមាននេះ