ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី ៖ ​អុីរ៉ង់​​​បដិសេធ​​​ជំនួយ​តួកគី​

13 ឆ្នាំ មុន

ទីភ្នាក់​ងារ​​ព័ត៌​មាន​អុីរ៉ង់ ISNA រាយ​ការណ៍​​កាលពី​ថ្ងៃទី១៣សីហា​ថា​​ប្រទេសអុីរ៉ង់​​ពុំ​ទទួល​​​​យក​​សំណើរបស់​តួកគី​ដែល​ចង់​​ផ្តល់​ជំនួយដល់​​បណ្តា​​ជនរងគ្រោះ​ដោយសារ​ការរញ្ជួយដី​​ ។​​អ្នក​ទទួល​ខុសត្រូវ​​ម្នាក់​នៃ​អឌ្ឍចន្ទ​​​ក្រហម​​​អុីរ៉ង់​​និយាយ​ថា ដូច​ដែល​អុីរ៉ង់​​បាន​ប្រកាស​ដូច្នេះដែរថា ខ្លួន​​នឹង​មិនទទួល​​​​​ជំនួយ​អន្តរជាតិ​​​​​ឡើយ​ដូច្នេះ​​ជំនួយ​សង្គ្រោះ​​ស្នើ​ឡើង​​ដោយ​តួកគី​​​បាន​ត្រូវ​​​បដិ​សេធ ។​

​ប្រទេស​​ជាច្រើន​​​ក្នុង​នោះ​រួម​មាន​​​តួកគី រុស្ស៊ី អេមីរ៉ាត ​អារ៉ាប់​រួម និង​សហរដ្ឋអាមេរិក​​បាន​ស្នើ​​​​​ផ្តល់ជំនួយ​ដល់​អុីរ៉ង់​ក្រោយ​ការ​​រញ្ជួយ​ដី​​ខ្លាំង  ២ កាលពី​ថ្ងៃទី​១១សីហា​​នៅភាគពាយ័ព្យ​​អុីរ៉ង់​​មក។ មាន​ការ​រញ្ជួយដី​២កើត​មាន​​​កាលពី​ថ្ងៃទី​១១​សីហា​​នៅ​ភាគ​ពាយ័ព្យ​អុីរ៉ង់​បណ្តាល​ឱ្យ​មនុស្សស្លាប់​សរុប​៣០៦​នាក់​និង​របួស​​​ជាង​៣០០០​នាក់ ៕​