ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនផ្សាយឱ្យដឹងថា មានស្ត្រីស្រាតននលគកម្នាក់ដេកនៅពីលើដំបូលរថយន្តនៅខាងលិចវិមានអនុស្សាវរីយ៍សហស្សវត្ស ត្រង់ចន្លោះខ្លោងទ្វារខាងកើតស្ថានីយទូរទស្សន៍ CCTVនិងសណ្ឋាគារម៉ីទីយ៉ា ខណ្ឌហៃទៀន ក្រុងប៉េកាំង ប្រទេសចិន ។
ហេតុការណ៍នោះកើតឡើងកាលពីរសៀលថ្ងៃទី៧ សីហា ។ ពេលប៉ូលិសបានទទួលដំណឹងក៏ឆ្ពោះទៅកន្លែងកើតហេតុ ហើយឃើញស្ត្រីម្នាក់ នោះដេកស្រាតនៅពីលើដំបូលរថយន្ត ។ ប៉ូលិសបានបញ្ចុះបញ្ចូលនារីនោះរួមទាំងសម្របសម្រួលឱ្យចុះពីលើរថយន្ត ប៉ុន្តែនាងមិនព្រម ។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរប៉ូលិសបានប្រើកន្សែងពោះគោរុំទៅលើដងខ្លួនរបស់នារីនោះ ប៉ុន្តែនាងមិនព្រមធ្វើតាមទេ ដោយបានទាញចេញ និងរត់គេចចេញ ។ ប៉ូលិសនិងក្រុមការពារសន្តិសុខសណ្ឋាគារសហការគ្នាចាប់ខ្លួននារីនោះបាន ប៉ុន្តែគេមិនដឹងពីមូលហេតុដែលនាងធ្វើបែបនេះឡើយ ៕
ចែករំលែកព័តមាននេះ