ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​​សម្រេច​​ឱ្យ​មន្ត្រី​​ក្រសួង​ដែន​​ដី​​នគរូបនីយកម្ម​៤នាក់​​​ បាន​​​នៅក្រៅឃុំ​​តែ​បាន​ដាក់​​ឱ្យ​ស្ថិត​ក្រោម​​ការ​ត្រួត​​ពិនិត្យ​​តាម​ផ្លូវ​​​តុលាការ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តាមប្រភព​​​​ព័ត៌​មាន​នា​ព្រឹក​ថ្ងៃទី​​១៤សីហា​​ បាន​ឱ្យ​ដឹងថា​  ​មន្ត្រី​​​ក្រសួង​​ដែនដី​នគរូបនីយកម្ម​​និង​សំណង់​៤នាក់​ដែល​ជាប់​​ចោទពីបទ​​ពុក​រលួយ​​ និង​ត្រូវ​បាន​​​សម្រេច​​ឱ្យ​​​ជាប់​ឃុំ​​នៅពន្ធនាគារ​​ព្រៃស​ កាលពី​ថ្ងៃទី​​៩ សីហា​ កន្លង​មក ត្រូវ​បាន​​​លោក​​លាង​ សំណាត់​ ចៅក្រម​​ស៊ើប​​​សួរ​សាលា​ដំបូង​​​បាន​សម្រេច​​​​ឱ្យ​​​នៅ​ក្រៅ​​ឃុំ​បណ្តោះ​អាសន្ន​​​​ តែ​បាន​ដាក់​​ឱ្យ​​ស្ថិត​ក្រោម​ការ​​ត្រួតពិនិត្យ​​​តាម​ផ្លូវ​តុលាការ ។​

​មន្ត្រី​​ទាំង​៤រូប​ ត្រូវ​បាន​​ចោទ​ប្រកាន់​​ថា បាន​​ពាក់ព័ន្ធ​​នឹង​អំពើ​ពុករលួយ​​​មានទឹក​​​​ប្រាក់​ជិត​២លាន​​​ដុល្លារ​អាមេរិក លើ​ការ​អនុ​វត្តន៍​​គម្រោង​ដី​សម្ប​ទាន​សង្គម​កិច្ច​ និង​សាង​សង់​​លំនៅ​ឋាន​​ជូន​អតីត​យុទ្ធ​ជន​ឆ្នាំ​២០១១ ៕​​