ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រត់​ផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រើស​​ផង​ កម្ម​វិធី​​រត់​ម៉ា​រ៉ា​​តុង​​​ ដើម្បី​​បរិស្ថាន​​សម្អាត​​​​ទី​ក្រុង​​​ថ្ងៃ​​ទី​12 សីហា​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ ​ប្រជា​ពល​រដ្ឋ​​​​ សិល្ប​ករ​ និង​​ថ្នាក់​ដឹ​ក​នាំ​​សរុប​​​ប្រមាណ​​​​ជាង​​​៥០០​នាក់​​ បាន​ចូល​រួម​​ក្នុង​​​​​យុទ្ធ​​នា​ការ​​​បរិ​ស្ថាន​​​​មួយ​ដែល​​​​មាន​ឈ្មោះ​​​ថា រត់​​​​ផង​​​រើស​ផង​​ ដែល​ជា​កម្ម​វិធី​​​​​រត់​ម៉ា​រ៉ា​តុង​​​​ ដើម្បីសម្អាត​​​​​​ទី​ក្រុង​​​​នៅ​ថ្ងៃ​​ទី​​​១២ សីហា​។​ការ​រត់​​​​ម៉ា​រ៉ា​តុង​​​នេះ​ ចាប់​ផ្តើម​​​​​ពី​ម៉ោង​​​​​​៦​ដល់​ម៉ោង​​​​​១០​​និង​​​៣០​នាទី​​​​​​​ព្រឹក​​​​ នៅ​​ភោជ​នីយ​ដ្ឋាន​​​​​ភូមិ​​​​​ម្ហូប​​​​ខ្មែរ​​​​ ដែល​ស្ថិត​​​​នៅ​មុខ​សណ្ឋា​គារ​​​ណា​ហ្គា​​វើល​ ។ នេះ​​​​ជា​

រាជ​ធានីភ្នំពេញ​​​ ៖ ​ប្រជា​ពល​រដ្ឋ​​​​ សិល្ប​ករ​ និង​​ថ្នាក់​ដឹ​ក​នាំ​​សរុប​​​ប្រមាណ​​​​ជាង​​​៥០០​នាក់​​ បាន​ចូល​រួម​​ក្នុង​​​​​យុទ្ធ​​នា​ការ​​​បរិ​ស្ថាន​​​​មួយ​ដែល​​​​មាន​ឈ្មោះ​​​ថា រត់​​​​ផង​​​រើស​ផង​​ ដែល​ជា​កម្ម​វិធី​​​​​រត់​ម៉ា​រ៉ា​តុង​​​​ ដើម្បីសម្អាត​​​​​​ទី​ក្រុង​​​​នៅ​ថ្ងៃ​​ទី​​​១២ សីហា​។​ការ​រត់​​​​ម៉ា​រ៉ា​តុង​​​នេះ​ ចាប់​ផ្តើម​​​​​ពី​ម៉ោង​​​​​​៦​ដល់​ម៉ោង​​​​​១០​​និង​​​៣០​នាទី​​​​​​​ព្រឹក​​​​  នៅ​​ភោជ​នីយ​ដ្ឋាន​​​​​ភូមិ​​​​​ម្ហូប​​​​ខ្មែរ​​​​ ដែល​ស្ថិត​​​​នៅ​មុខ​សណ្ឋា​គារ​​​ណា​ហ្គា​​វើល​ ។ នេះ​​​​ជា​កម្មវ​ិធី​​​​​រត់​ម៉ារ៉ា​តុង​​​​ដំបូង​​គេ​​តែ​មួយ​​​​គត់​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​​ ដែល​អ្នក​​​​​ចូល​រួម​ទាំង​​អស់​​​​​មិន​ត្រឹម​​​តែ​រត់​ប៉ុណ្ណោះ​ទេ ​តែ​ត្រូវ​​​​​រើស​​​សំរាម​​​​ថែម​ទៀត​​​ផង​​ ។​

ដើម្បី​បង្កើត​​​​បរិយា​កាស​​​រីករាយ​ក្នុង​​កម្ម​វិធី​​នេះ​ ​អ្នក​ចូល​រួម​​​​ទាំង​អស់​​​ត្រូវ​​​​បាន​បែង​​​​ចែក​ជា​​​​៣​​ក្រុម​ ដើម្បី​​​​ប្រកួត​​​​ប្រជែង​​​គ្នា​​ ក្រុម​ណា​​​មួយ​ដែល​​​រើស​​​​សំរាម​​​​​​បាន​ច្រើន​ជាង​គេ​​​​គឺ​ទទួល​​​ជ័យ​ជម្នះ​​​​​​ដោយ​ទទួល​​បាន​រង្វាន់​ ។​ក្រុម​​​អ្នក​រត់​​​ទាំង​​​អស់​ចាប់​ផ្តើម​​​​​នៅ​ទី​ដៅ​​តែ​មួយ​​​ គឺ​នៅ​ភោជនីយដ្ឋាន​​​​​ភូមិ​​​ម្ហូប​​​ខ្មែរ​​ដែល​​ស្ថិត​នៅ​​​មុខ​​សណ្ឋា​គារ​​​ណា​ហ្គា​​វើល​​​ ហើយ​ទី​​​ផ្តាច់​ព្រ័ត្រ​​​​​ស្ថិត​នៅ​​វត្ត​ភ្នំ​​​ ប៉ុន្តែ​​​​ពួក​គេ​​​​ត្រូវ​​​​​​​​រត់​​​​លើ​ផ្លូវ​​​ខុស​គ្នា​​​​​។ ​«រត់​​​ផង​រើស​ផង​​»​ ឬ​ជា​ភាសា​អង់​គ្លេស​​​​«Run Marathon Picking the Rubbish» នេះ​គឺ​​​​ជា​​គម្រោង​​​​​តូច​មួយ​​​ ទី​​៣ របស់​គម្រោង​​Let’s Do It ភ្នំ​ពេញ​​​​​​២០១២»​ដែល​ប្រតិ​បត្តិ​​ដោយ​សភា​​យុវ​ពាណិជ្ជ​ក​រ​​​នៃ​​កម្ពុជា​​​​​ (JCI) ។

កញ្ញា​​​​ ដែក​ ដារី ​ដែល​ជា​លេខា​ធិការ​នៃ​ JCI ​បាន​មាន​ប្រសាសន៍​​​ថា គោល​​​បំណង​​​​ចម្បង​​​នៃ កម្ម​វិធី​​​​​នេះ​ គឺ​​​ដើម្បី​​​​​ផ្តល់់​​​ចំណេះ​​ដឹង​​​​​អំពី​ផល​ប៉ះ​ពាល​​​​នៃ​សំរាម​​​​​ដល់​បរិ​ស្ថាន​​​ដល់​ប្រជា​ពល​រដ្ឋ​​​ និង​ដើម្បី​​​​លើក​ទឹក​​ចិត្ត​​ឱ្យ​​​​ប្រជា​ពល​រ​ដ្ឋ​​​​ទាំង​អស់​​ដែល​​​​រស់នៅ​ក្នុង​​​​​រាជ​ធានី​ភ្នំពេញ​​​ មាន​ទម្លាប់​ល្អ​​​​​ក្នុង​ការ​​​សម្អាត​​​​ទី​ក្រុង​​​ និង​​លេង​កីឡា​​​ដើម្បី​​​​សុខ​ភាព​​ ។ កញ្ញា​បាន​​​បន្ថែម​ទៀ​ត​ថា ​«យើង​​​សង្ឃឹម​​ថា​ គម្រោង​នេះ​​​នឹង​មាន​​ឥទ្ធិ​ពល​​​​លើ​​ឥ​រិ​​យា​បថ​​​រើស​​សំរាម​​​​របស​់​ប្រជា​ពលរ​ដ្ឋ​​​ទាំង​អស់​​​​​ ដូច​នេះទី​ក្រុង​​​​​របស់​យើង​​​​នឹង​ត្រូវ​​​បាន​សម្អាត​ដោយ​​យើង​ទាំង​អស់​គ្នា»។ ​ដើម្បី​ចូលរួម​​​​​​ក្នុង​កម្ម​វិធី​នេះ ​ លោក​អ្នក​​​​​ត្រូវ​ចុះ​​​​​ឈ្មោះ​​​នៅទំព័រ​​​ហ្វេស​ប៊ុក​​​របស់​«Let’s Do It»ឬ​ចុះ​ឈ្មោះ​​​នៅក​ន្លែង​​​​​រត់​តែម្តង។​

«រត់​​​ផង​រើស​ផង​​​​» គឺ​​​ជា​គម្រោង​​​​ទី​​៣ ​ក្នុង​ចំណោម​​​​​​គម្រោង​តូច​​ៗ​​ទាំង​​​៦​​របស់​«Let’s Do It ភ្នំ​ពេញ​​​ឆ្នាំ​២០១២» ដែល​រួម​មាន​​«យុទ្ធ​នាការ​​​​បិ​ត​ខិត្ត​ប័ណ្ណ​»​«ជិះ​ផង​រើស​ផង​​(ជិះ​កង់​​​រើស​​សំរាម)»«រត់​ផង​​រើស​ផង»​​​​​​​​​​​«​​​​​រត់​ម៉ា​រ៉ា​តុង​​រើ​ស​សំរាម»​«សិក្ខា​សាលា​អប់​រំ​​»«វីដេអូអប់​រំ​​ខ្លីៗ» និង​​«តារា​មួយ​រយ​»​ ។​​ ព្រឹត្តិ​ការ​ណ៍​​ធំ​ «Let’s Do It ភ្នំ​ពេញ​​​ឆ្នាំ​២០១២»​ នឹង​ប្រា​រព្ធ​​​ធ្វើ​នៅ​ថ្ងៃទី​​២៦​ សីហា ឆ្នាំ​​​២០១២ ​នៅ​ពហុ​កី​ឡ​​ដ្ឋាន​​ជាតិ​អូ​​​​ឡាំ​ពិក​​​ ។​​ គេ​រំពឹង​​​​ថា ​​នឹង​មាន​អ្នក​​​​ស្ម័គ្រ​​​ចិត្ត​ប្រមាណ​ ១០.០០០​​​នាក់ ចូល​​​រួម​​សម្អាត​​​ទី​ក្រុង​​​​ ហើយ​កម្ម​វិធី​នេះ​​​ទទួល​បាន​​​​ការ​គាំ​ទ្រ​​​យ៉ាង​ពេញ​​​ទំហឹង​​​ពី​រដ្ឋា​ភិបាល​កម្ពុជា​ ។

កម្ម​វិធី​​​នេះ​ទទួល​​​​​បាន​ការ​​​​​ឧប​ត្ថម្ភ​​​​ទាំង​ស្រុង​​​​ពី Sabay, Smart Mobile, Cambodia Beverage Company, Ford, Mega Investment and Telecom Limited, Farlin,Shimano, VTRUST Property Co.; Ltd, Tous les Jours, Peace Book Center, Sovanna Shopping Center Ltd និង​ Advanced Glory Logistics (Cambodia) Co.; Ltd.
«Let’s Do It »បាន​​ប្រារព្ធ​​​ធ្វើ​ឡើង​​​​​ដំបូង​បំផុត​​​​នៅ​ក្នុង​​​ប្រទេសអេស្តូនី​ក្នុង​​​ឆ្នាំ​​២០០៨ ។ សព្វ​ថ្ងៃ​​​នេះ​​​មាន​ប្រទេស​​​ចំនួន​​៩១​​ ដែល​បាន​​​ចូល​រួម​​​​ជំរុញ​​ឱ្យ​​​សកម្ម​​ភាព​នេះ​​ធ្វើ​ឡើង​​​នៅ​ជុំ​វិញ​​​​ពិភព​លោក​​​​ ចាប់​​ពីខែ​​​​​​ឧសភា ដល់​​​ខែ​កញ្ញា​​ ។ ឆ្នាំ ​២០១២នេះ គឺ​​ជា​ឆ្នាំដែល​យើង​​​​​​រួមគ្នា​​​សម្អាត​​​ពិភព​លោក​ ៕