ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​ដឹក​កម្ម​ករ​របួស​ធ្ងន់-ស្រាល​ជិត​6​0នាក់​

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​​​​​​ ៖ យ៉ាង​ហោច​ណាស់​​មាន​កម្មករ​កម្មការិនី​​​រោង​ចក្រ​​ចំនួន​​ជិត​​៦០​នាក់​ បាន​រង​របួស​​ធ្ងន់​​និង​ស្រាល​​ដោយសារ​​​រថយន្ត​​ក្រឡាប់​ផ្ងារ​​ជើង​​ ខណៈ​​កំពុង​​ជិះ​ក្នុង​រថយន្ត​​​បណ្តាល​ឱ្យ​សង្កត់​លើ​​គ្នា​​រដូក​រណែល​​លើ​ដង​ផ្លូវ ។ ​​ឧប្បត្តិ​ហេតុ​​រថយន្ត​​​ក្រឡាប់​នេះ​​បាន​កើត​ឡើង​​កាល​ពី​​ថ្ងៃទី​​១៣ សីហា ​វេលា​ម៉ោង​​៦​និង​​៣០​នាទី​​ព្រឹក ​​នៅ​តាម​​​កំណាត់​ផ្លូវ​​លំ​ ​ត្រង់​ចំណុច​​ចន្លោះ​​ភូមិ​​ដូន​​ទយ ​និង​ភូមិ​​ត្រពាំង​​រុន ឃុំ​ច្រេស​ ស្រុក​​ចន្ទ្រា ។

បើ​​តាម​​កម្ម​ការិនី​​រង​គ្រោះ​​បាន​ប្រាប់​កោះសន្តិ​ភាព​​ថា មុន​ពេល​​កើត​ហេតុ​​ ម្ចាស់​រថយន្ត​​ឈ្មោះ​​ស្កុល ​ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ​ ​​នៅ​ភូមិ​​ត្រពាំង​​រុន ​បើក​បរ​រថយន្ត​​ម៉ាក​ហ៊ី​យ៉ាន​ដាយ​​ ចំណុះ​​១តោន​កន្លះ​​ ពណ៌​ខៀវ ​ដឹក​កម្មករ​​​ កម្មការិនី​​ពី​ភូមិ​​នានា​ មាន​​ភូមិ​​ធំ ឃុំ​ត្នោត ​ស្រុក​កំពង់​រោទ៍ រួច​មក​​ដឹក​កម្ម​ការិនី​នៅ​​ភូមិ​ត្រពាំង​រុន ​ភូមិ​​តា​អុង ​​ភូមិ​​ឌៀ​​កណ្តាល ​ឃុំ​ច្រេស​ ស្រុក​ចន្ទ្រា​ ​ដើម្បី​​ទៅ​ធ្វើ​​ការ​នៅ​​រោ​ងចក្រ​​ក្រុង​បាវិត ព្រោះ​​ជា​រថយន្ត​ស៊ី​ឈ្នួល​​ដឹក​រាល់​​ថ្ងៃ​​ជា​​​ធម្ម​តា​​ ​។ ​ពេលដឹក​​កម្មករ​​​មក​ដល់​ចំណុច​​ចន្លោះ​​ភូមិ​​​ដូនទយ​​ ​និង​ភូមិ​ត្រពាំង​រុន ​ក៏​​បាន​​បើក​វ៉ា​គោ​យន្ត​​​​១​គ្រឿង ដឹក​​គ្រែ​លក់​ ដែល​​បើក​​​ពី​ត្បូង​​ទៅ​​ជើង​​ស្រប​ទិ​ស​គ្នា ​។ ពេល​នោះ​វ៉ា​​​មិ​ន​ផុត​​ ហើយផ្លូវ​លំ​​តូច​​ទៀត​ បណ្តាល​​​ឱ្យ​​​ទើស​គ្រែ​ ​ក៏​ជាន់​ហ្វ្រាំង​​ឈប់​ តែ​ហ្វ្រាំង​​រថយន្ត​​មិន​​ស៊ី​ ​ក៏​កាច់​សោ​រថយន្ត​​ ដើម្បី​​ពន្លត់​​ម៉ាស៊ីន​ ​ បណ្តាល​ឱ្យ​​​គាំង​​ចង្កូ​ត​​រថយន្ត​​​​​ ​ទើប​​ក្រឡាប់​
ចូ​ល​​ក្នុង​ស្រែ​​ផ្ងា​រ​ជើង​​ធ្វើ​​ឱ្យ​​កម្មករ​​កម្មការិនី​​​ដែល​ជិះ​​ក្នុង​​ទ្រុង​រថយន្ត​​ឈរ​​ច្រូង​ច្រាង​​ធ្លាក់​​សង្កត់​​ និង​ជាន់​លើ​​គ្នា​​ទម្រាំ​​តែ​រើ​ខ្លួន​​វា​​រ​ចេញ​​បាន ​អ្នក​នៅ​ខាង​ក្រោម​​សន្លប់​​ជា​បន្ត​បន្ទាប់​ ។

នេះ​សំណាង​​ល្អ​​ដោយសារ​​ទឹក​ក្នុង​​ស្រែ​​រាក់​ ​​បើ​សិន​ជា​ជ្រៅ​បន្តិច​​មិន​ដឹង​ថា​​ស្លាប់​​ប៉ុន្មាន​​​នាក់​ទេ ព្រោះ​​ពេល​ក្រឡាប់​​នោះ​ដូច​​គ្រប​​អ្នក​ជិះ​​ទាំង​អស់​ ទម្រាំ​លូន​​ចេញ​តាម​​ទ្វារ​​ទ្រុង​​ខាង​​ក្រោយ រួច​​​ ។​​ បន្ទាប់​​ពីកើ​តហេតុ​​ អ្នក​បើក​បរ​​រថយន្ត​ក៏​បាន​​រត់​គេច​ខ្លួន​​​បាត់​ដែរ ។​

​ជន​រង​គ្រោះ​​របួស​ធ្ងន់​​​៤០​នាក់ ​និង​ស្រាល​​ជិត​​២០នាក់ ​ក្នុង​នោះ​សន្លប់​​នៅ​ក្នុង​រថយន្ត​​១៤​នាក់ ​និង​សន្លប់​​ជា​បន្ត​បន្ទាប់​​ទៀត​ពេល​អ្នក​​ស្រុក​ជួយ​​បី​​ ជួយ​សែង​យក​​ទៅ​​ក្រោម​ផ្ទះ​ ទម្រាំ​​រថយន្ត​សង្គ្រោះ​​ដឹក​ជញ្ជូន​​អស់​មាន​​សន្លប់​​១០​នាក់​ទៀត​ សរុប​​២​៤​នាក់​ ។ ​ពេល​នោះ​​អ្នក​ខ្លះ​​ក៏​មាន​​ក្រុម​គ្រួសារ​​ដឹក​តាម​ម៉ូតូ​ ខ្លះ​ដែរ ម​ក​កាន់​​​មន្ទីរ​​ពេទ្យ​​បង្អែក​​ស្រុក​ប្រតិ​បត្តិ​​ ​ដែល​កំពុង​មមា​ញឹក​​ទទួ​ល​ពិនិត្យ​​ព្យាបាល​​ប្រជា​ពល​រដ្ឋ​​​​រាប់​រយ​នាក់​ ​មាន​មនុស្ស​​ចាស់​ក្មេង​ មាន​ជំងឺ​​គ្រុន​ក្តៅ ​មក​ពិនិត្យ​ និង​សម្រាក​​​ព្យា​បាល​​ធ្វើ​​ឱ្យ​​​មាន​សភាព​​ណែន​​​តាន់​តាប់​​ពេញ​ក្នុង​មន្ទីរ​​ពេទ្យ ៕