ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​តារា​ចម្រៀង​អង់​គ្លេស Spice Girls ចូល​រួម​សម្តែង​បិទ​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ក្រុង​ឡុង ២០១២

13 ឆ្នាំ មុន

យោង​​តាម​ប្រភព​ព័ត៌​មានពី​គេ​ហ​ទំ​ព័រ​​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣ សីហា ឆ្នាំ​២០១២​បាន​ឱ្យ​ដឹង​ថា ក្រុម​​តារា​ចម្រៀង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​បំផុត​របស់​អង់​គ្លេស​​ Spice Girls បាន​បង្ហាញ​​វត្ត​មាន​​ចូល​រួម​ប្រគំ​តន្ត្រី​​បិទ​ការ​ប្រកួត​​អូឡាំ​ពិក​​រដូវ​ក្តៅ​ក្រុង​ឡុង​​ឆ្នាំ​២០១២ ​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​១២ សីហា កន្លង​មក​នេះ ។

ក្រុម Spice Girls បាន​នាំ​​យក​បទ​ចម្រៀង​​២​បទ​​នៅ​ក្នុង​​អាល់​ប៊ុម​របស់​ពួក​គេ​ដែល​ជា​បទ​​ពេញ​និយម​កាល​ពី​ចុង​ឆ្នាំ​១៩៩០ មុន​ពេល​​ដាក់​ឈ្មោះ​ក្រុម Spice Girls និង​​​ឆ្នាំ​ ២០០០​ ។ បទ​ចច្រៀង​​២​បទ​ដែល​ក្រុម Spice Girls លើក​​យក​មក​ច្រៀង​​ជូន​ទស្សនិកជន​នៅ​ក្នុង​​ពហុកីឡដ្ឋាន​​អូឡាំពិក​​ គឺ​បទ​ Wannabe និង​បទ Spice Up Your Life ។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​​នោះ​ តារាចម្រៀង​​៥​ដួងរបស់​ក្រុម Spice Girls បាន​ជិះ​លើ​រថយន្ត​​​​ម្នាក់​មួយ​គ្រឿងៗ​​​ បើក​ជុំ​វិញ​ពហុ​​កីឡ​ដ្ឋាន​​​ ហើយ​បាន​​​សម្តែង​នៅ​លើ​​រថយន្ត​នោះ​តែ​ម្តង ដែល​បាន​​ញ៉ាំង​​បរិយា​កាស​​ឱ្យ​កក្រើក​ពហុ​កីឡ​ដ្ឋាន​ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​​រាប់​ម៉ឺន​នាក់ ។

គួរ​រំ​លឹក​​ដែរ​ថា ក្រុម​តារា​ចម្រៀង​​អង់​គ្លេស​ Spice Girls ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​​តាំង​ពី​​ឆ្នាំ​១៩៩៤ មក​ម៉្លេះ ។ ក្រុម​នេះ​មាន​សមាជិក​៥​នាក់​​ក្នុង​នោះ​មាន​នាង​ Victoria Beckham ​នាង Melanie Brown, នាង Emma Bunton, នាង Chisholon និង ​នាង Halliwell ។