ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ខ្សែ.ក​ភ្ញៀវ​ទៅ​ទិញ​សំបុត្រ​រថយន្ត សំណាង​​មិន​ល្អ​​ដួល​ម៉ូតូ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​​២​នាក់​​កាល​ពីវេលា​ម៉ោង​៩​និង​១០​​នាទី​​ព្រឹក​ថ្ងៃទី​​១៣ សីហា ​២០១២​បាន​ត្រូវ​សមត្ថ​កិច្ច​នគរបាល​សង្កាត់​បឹង​ព្រលឹត សហ​ការ​ជា​មួយ​​ប៉ូលិស​​ជំនាញ​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​៧មករា ​ឃាត់​ខ្លួន ខណៈ​ពួកគេ​​ធ្វើ​សកម្ម​ភាព​ឆក់ខ្សែ.ក​ពី​ភ្ញៀវ​ទៅ​រក​ទិញ​សំបុត្រ​រថយន្ត។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​នៅ​ចំណុច​​ចំណត​​រថយន្ត​ក្រុម​​ហ៊ុន​​កាពីតូល ​នៅតាម​បណ្តោយ​​ផ្លូវ​លេខ​១៨២ ​សង្កាត់​បឹង​ព្រលឹត ​ខណ្ឌ​​៧​មករា បន្ទាប់​ពី​ឆក់​ខ្សែ.ក​បាន​​ហើយ​ទៅ​បុក​ម៉ូតូ​​អ្នក​ដំណើរ​​ដួល ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡេង សុង អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​ជួល​សង្កាត់​​ស្ទឹង​មាន​ជ័យ និង​ម្នាក់​ទៀត​​ឈ្មោះ​ជឿន វ៉ាន់​ថា អាយុ​២១​ឆ្នាំ ​ស្នាក់​នៅ​​ជា​មួយ​​គ្នា ។ ​រីឯ​ជន​​រងគ្រោះ​​ក្នុង​អំពើ​ឆក់​​នោះ​មាន​ឈ្មោះ​សុខ វណ្ណ​ដា ​ភេទស្រី​ អាយុ​​២៥​ឆ្នាំ ​ជាអ្នក​​​លក់​ដូរ​ស្នាក់​នៅ​ផ្ទះ​លេខ​៦៦DEo ​ផ្លូវ​លេខ​​២០០ សង្កាត់​​បឹង​រាំង ខណ្ឌ​​ដូន​ពេញ ។ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ខាង​លើ​នេះ ​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹងថា ​​នៅវេលា​​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​នារី​រង​គ្រោះ​​បាន​ជិះ​​ម៉ូតូ​​ពី​ផ្ទះក្នុង​​គោល​បំណង​​ទៅ​ទិញ​សំបុត្រ​រថយន្ត​កាពីតូល​ទៅ​ក្រុង​​ព្រះ​សីហនុ ។ ​លុះ​ជិះ​មក​ដល់​ចំណត​ខាង​ត្បូង​ផ្សារ​​អូរ​ឫស្សី ហើយ​បង​ស្រី​​ជន​រងគ្រោះ​បាន​ចុះ​ពី​លើ​ម៉ូតូ​ ដើម្បី​រក​ទិញ​សំបុត្រ​រថយន្ត ​ពេល​នោះ​ស្រាប់តែ​មាន​ជន​ល្មើស​​២​នាក់​ជិះ​ម៉ូតូ​​ម៉ាក​ស្តេប ពណ៌ខ្មៅ ​​​ទៅ​ឆក់​ខ្សែ.ក​នាង​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕