ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូឡុំប៊ី​​​​​បង្កើន​ការ​​​តស៊ូ​​ប្រឆាំង​​ពួកឧទ្ទាម​​ FARC

13 ឆ្នាំ មុន

លោកហ្សង់​​ កាឡូស ពីន​ហ្សូន​ រដ្ឋមន្ត្រី​​​ការ​ពារ​ប្រទេស​កូឡុំ​ប៊ី ​ថ្លែង​កាលពីថ្ងៃទី​១២សីហា​​ថា កងទ័ព​​​កូឡុំ​ប៊ី​​បាន​​បង្កើន​​ការតស៊ូ​​​ប្រឆាំង​ពួក​យុទ្ធ​​​ជន​នៃ​​កង​កម្លាំងបដិវត្តន៍​​​កូឡុំប៊ី​  FARC  ​​​ដោយ​សម្លាប់​​ពួក​ឧទ្ទាម​​​​នេះ​៣នាក់​​និង​ចាប់​​ខ្លួន​​​៦​នាក់​ ទៀត​​​នៅភាគ​និរតី​ប្រទេស ។ ​​

កងទ័ព​​រដ្ឋាភិបាល​​បាន​បើក​ធ្វើ​​ប្រតិបត្តិការ​​​​មួយ​ក្នុង​តំបន់​​ជនបទ​ប៊ូអឺណា​វេន​​ទូរ៉ា​ ខេត្ត​​​វ៉ាល​ ដែល​កាអ៊ូកា ភាគ​​និរតី​ ប្រទេស​ជាតំបន់​​​ ​​ដែល​​ពួកឧទ្ទាម​​ធ្វើ​ការ​​​វាយ​ប្រហារ​​​​មួយ​ចំនួន​ប្រឆាំង​បណ្តា​ហេដ្ឋារចនា​សម្ព័ន្ធ​​​​សាធារណៈ​ដោយ​កម្ទេច​​កាប៊ីន​អគ្គិសនី​​​​មួយ​​​​​​កាលពី​ថ្ងៃទី១១ សីហា​ ។ ប្រធានាធិបតី​​​​កូឡុំ​ប៊ី​​លោក​​ហ្សង់​​ម៉ានុយ​ អែល​​​សាន់​តូស បាន​បញ្ជូន​​លោក​ពីន​ហ្សូន និង​កង​ឯក​ភាព​​យោធា​​ជាច្រើន​​ទៅ​កាន់​​កាលី​​ដើម្បី​​​​ស្តារ​​​សន្តិសុខវិញនៅ​​តំបន់​​នោះ ។ ​

​លោកពីន​​ហ្សូន​​គូសបញ្ជាក់​​​ថា រដ្ឋាភិបាល​​​នឹង​ពង្រឹង​​​​​​សន្តិសុខ​ហើយ​​ធានាការ​​គ្រប់គ្រង​​​​ជាថ្មី​ លើ​​ចំណុច​​យុទ្ធសាស្ត្រ​​​​​ជាច្រើន​​នៃ​ខេត្ត​កាអ៊ូកា​ ​​ខេត្ត​​ណារីណូ និង​ខេត្ត​​ ​វ៉ាល​​​ដែល​​​កាអ៊ូកា​ភាគ​​​និរតី​​​​ប្រទេស​ជាតំបន់​​៣​រង​ការ​​​​ប៉ះពាល់​​ដោយ​ការខ្វះ​ភ្លើង​​អគ្គិសនី​ប្រើ ។ ​លោក​បញ្ជាក់​​​​​ថា​ ពួក​​ភេរវករ​ត្រូវ​​ដឹង​ថា​កងទ័ព​​និង​ប៉ូលិស​​នឹង​តាម​ប្រមាញ់​​​​ពួក​គេ​ពុំ​បន្ធូរ​​​​​​ដៃ​​ហើយ​ពួក​គេ​នឹងត្រូវ​​​​សម្លាប់​​​​បន្ត​បន្ទាប់​គ្នា ៕​