ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​​ហ្វីលីពីន​​​ប្រឈម​​មុខ​នឹង​​​​ភ្លៀង​​​ខ្លាំង​ថ្មីៗ​ទៀត

13 ឆ្នាំ មុន

ប្រជាជន​ហ្វ៊ីលីពីន​​​​នា​ថ្ងៃ​ទី​១៣សីហា​​​ប្រឈម​​​មុខនឹង​​ភ្លៀង​​​ធ្លាក់​​​​ខ្លាំងថ្មីៗទៀត​ដោយ​​សារ​​​​ព្យុះ​​មួយ​​​ទៀត​​ដែល​នឹង​​​​បោក​​​បក់​​មក​ដល់​នា​​​​​ពេល​យប់​​ក្រោយ​​​​ក្រុងម៉ានីល​​​រង​ការ​​​លិចលង់​​ធ្ងន់​ធ្ងរ​​​បំផុត​កាលពី​​សប្តាហ៍​​​មុនដែល​​​ប៉ះពាល់​​ដល់​មនុស្ស​​​ជិត៣,៥​​លាននាក់ ។​
​ទីភ្នាក់​​​ងារ​ឧតុនិយម​​​​ហ្វ៊ីលីពីន​​​វាយ​តម្លៃ​ថា វិសម្ពាធ​​ត្រូពី​​កាល់​មួយ​​​ត្រូវ​បាន​ពិនិត្យ​ឃើញ​​នាព្រឹក​ថ្ងៃទី​​១៣សីហា នៅ​​ចម្ងាយ​​​៦០០​​គ.ម​  ​​​ពីឆ្នេរ​​​សមុទ្រ​​​ខាងកើត​ក្នុង​មហាសមុទ្រ​​ប៉ាស៊ីហ្វិក​​​ដែល​​​នឹងត្រូវ​​គ្រប​ដណ្តប់​​លើ​ប្រទេសហ្វ៊ីលីពីន​​ ។  

វិសម្ពាធ​​នោះ​​​អាច​​ញ៉ាំង​ឱ្យ​មាន​​​​​ភ្លៀង​ធ្លាក់​ខ្លាំង​​ធ្វើ​ឱ្យ​ធ្ងន់​ធ្ងរ​​​ថែមទៀត​​ក្រោយ​ទឹក​​​ជំនន់​​​លិច​​ក្រុង​​ម៉ានីល​​​៨០%​ បណ្តាល​ឱ្យ​​មនុស្ស​៩២​​​នាក់​ស្លាប់​​​ ​ពិសេស​​​​ដោយ​​លង់​​ទឹកមក​ ។​យោងតាម​​​ក្រុម​​ប្រឹក្សា​​ជាតិ​​​កាត់​បន្ថយ​និង​​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​​​ធម្មជាតិ​​​ថា ​មនុស្ស​​៣,៤​លាននាក់​​​រង​ការ​​​ប៉ះពាល់​​​ដោយ​ទឹក​ជំនន់​ ។  មនុស្ស​​ជិត​​កន្លះ​លាន​​នាក់​ដែល​​បាត់​បង់​​គេហដ្ឋាន​​​រស់​នៅ​​ក្នុង​មជ្ឈ​មណ្ឌល​​​សង្គ្រោះ​​​​នានា​តាម​​សាលា​រៀន​ និង​ព្រះ​វិហារ ។ ទឹក​​​​​​បាន​​​ស្រក​​​​​ចុះ​យ៉ាង​ឆាប់​​​​​​ពីកណ្តាល​​​​​ក្រុង​​​ម៉ានីល​ ក៏​ប៉ុន្តែ​​ទឹក​​នៅតែ​​លិច​​បន្ត​​មិនទាន់​ស្រក​​នាជាយ​ក្រុង​ ។​

​​ប្រមុខ​​ផ្នែក​​សន្តិសុខ​ស៊ីវិល​​​លោក​បេនី​តូរ៉ា​ម៉ូស  និយាយថា​ ប្រជាជន​​ជន​បទត្រូវ​​ទឹក​ព័ទ្ធ​​​​​ជាប់​​​នៅ​ដាច់​ពីគេ​​​ ហើយ​​រង​ការ​​​ខ្វះ​​ស្បៀង​​និង​ទឹក​ស្អាត​​​ ដែល​​ងាយ​​​បង្ក​ឱ្យ​​មាន​ជំងឺ​ឆ្លង​​​​នានា ។ ​គឺ​​ប្រជាជន​​​​​ទាំងនោះ​​​​ដែល​យើង​មាន​​ការ​បារម្ភ​​​ខ្លាំង​បំផុត​ ។ ព្យុះ​​​​មួយទៀត​​មក​ដល់​​​​​ខណៈ​​​​យើង​​នៅ​​ពុំ​ទាន់​​​រើ​ខ្លួន​​រួច​ផង​ពីព្យុះ​​មុននេះ ។ ​ក្នុង​១ឆ្នាំ​ៗនារដូវភ្លៀង​​​​មាន​ព្យុះ​​ប្រមាណ​ជា​២០​​​​បោក​បក់​​លើ​ហ្វ៊ីលីពីន​ ។ កាលពី​​ឆ្នាំ​​​២០០៩​​  ​ព្យុះ​​ឈ្មោះ​​​​​កេត​​សាណា​​  ធ្វើ​ឱ្យ​​ក្រុង​ម៉ានីល​​​​ត្រូវ​​ទឹក​លិច​មួយ​​​​ផ្នែក​​ធំ​ហើយ​បណ្តាល​ឱ្យ​​​​មនុស្ស​​​ស្លាប់​​៤៦​៤នាក់​៕​