អាជ្ញាធរមូលដ្ឋាននិយាយថា មនុស្ស៤នាក់ត្រូវស្លាប់ហើយមនុស្ស១៧នាក់ទៀតជាប់ក្នុងអណ្តូងរ៉ែធ្យូងថ្មមួយដែលបាក់ដោយសារការផ្ទុះមួយកាលពីថ្ងៃទី១៣ សីហា ក្នុងខេត្តជីលីន ភាគ|សានប្រទេសចិន ។គ្រោះថ្នាក់នេះអាចបណ្តាលមកពីការផ្ទុះឧស្ម័នកើតមានកាលពីព្រឹកថ្ងៃទី១៣សីហា វេលាម៉ោង៦ ក្នុងអណ្តូងរ៉ែជីសេង ក្នុងទីក្រុងបាស៊ីសាន ខេត្តជីលីន ។
ក្នុងពេលកើតគ្រោះថ្នាក់នោះមានកម្មកររ៉ែ១១៦នាក់កំពុងតែធ្វើការក្នុងដី ហើយកម្មកររ៉ែ៩៥នាក់ អាចជួយសង្គ្រោះទាន់ពេល ។ ពេលនេះគេកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះបណ្តាកម្មករដែលជាប់ក្នុងអណ្តូង ៕
ចែករំលែកព័តមាននេះ