ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នាយ​ឧត្តម​សេនីយ៍​ ជា តារា ជួប​សំណេះ​សំណាល​​ជា​មួយ​យុវ​ជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ឆ្លៀត​ក្នុង​ឱកាស​​ដែល​សភាព​ការណ៍​ព្រំ​ដែន​​តំបន់​ប្រាសាទ​ព្រះវិហារ​​មាន​សភាព​ស្ងប់​ស្ងាត់​​ល្អ​ថ្ងៃទី​១២ សីហា ​២០១២ ​លោក​នាយ​ឧត្តម​សេនីយ៍ ជា តារា ​អគ្គ​មេ​បញ្ជា​ការ​រង ប្រធាន​គណៈ​បញ្ជា​ការ​​ឯក​ភាព​​សម​រភូមិ​មុខ​ទិស​យោធ​​ភូមិ​ភាគ​​ទី​៤ អម​ដំណើរ​​ដោយ​នាយ​ទាហាន​​ជាន់​ខ្ពស់​នៃ​គណៈ​បញ្ជ​ការ​សមរភូមិ​មុខ អាជ្ញា​ធរ​​ដែន​ដី បាន​អញ្ជើញ​​ជួប​សំណេះ​សំណាល​​នាំ​យក​អំណោយ​​ជា​សម្ភារ ថវិកា គ្រឿង​ឧបភោគ​បរិភោគ​ ដល់​យុវជន​​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ ហ៊ុន សែន ​ក្រុម​ទី​១២៤-១២៥-១២៦ ​ប្រចាំ​នៅ​ស្រុក​ត្រពាំង​​ប្រាសាទ និង​ក្រុម​ទី ១០៨-១០៩ ប្រចាំ​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ ​ដែល​កំពុង​បំពេញ​ភារ​កិច្ច​វាស់​វែង​ដី​ធ្លីជូន​ពល​រដ្ឋ​តាម​គោល​នយោ​បាយ​​​ចាស់​ សកម្ម​ភាព​ថ្មី ។

ថ្លែង​ក្នុង​ឱកាស​នោះ​​លោក​នាយ​ឧត្តម​សេនីយ៍​ ជា តារា ​​បាន​មាន​​ប្រសាសន៍​​​ផ្តាំ​ផ្ញើ​​​ការ​​សួរ​សុខទុក្ខ​ពី​​​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ដែល​​តែង​តែយក​ចិត្តទុក​ដាក់​​ចំពោះ​ក្រុម​​ការងារ​យុវ​ជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​នា​ពេល​នេះ ។ លោក​នាយ​ឧត្ត​ម​សេនីយ៍​​បាន​ថ្លែង​ការ​កោត​សរសើរ​​ចំពោះ​ក្មួយៗ​​ដែល​បាន​ស្ម័គ្រ​ចិត្ត​មក​បំពេញ​​ការ​ងារ​ជា​ប្រវត្តិ​​សាស្ត្រ​​នៅ​ទី​នេះ ដែល​មិន​ត្រឹម​តែ​​បានដោះ​ស្រាយ​​បញ្ហា​ទំនាស់​ដីធ្លី ​ជួយ​សម្រួល​ផ្តល់​​ប័ណ្ណ​កម្ម​​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ក្មួយ​​បាន​ និង​កំពុង​ចូល​រួម​ក្នុង​ការ​ការ​ពារ​ជាតិ​តាម​បន្ទាត់​ព្រំដែន​ ការ​កសាង​​ភូមិ​អភិ​វឌ្ឍន៍​​ថ្មី​ដែល​នៅ​ទី​នេះ​មួយ​ចំនួន​​ធំ​ជា​គ្រួសារ​កង​ទ័ព​ ជួយ​ដល់​​កង​ទ័ព​សមរ​ភូមិ​មុខ​កាន់​តែ​មាន​លំនឹង​ក្នុង​ភារ​កិច្ច​​ការ​ពារ​ព្រំដែន ហើយ​កិច្ច​ការ​​នេះ​សម្តេច​តេជោ និង​​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​យក​ចិត្ត​ទុក​ដាក់​​ជា​ទីបំផុត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕