ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានថ្លែងកាលពីព្រឹកថ្ងៃទី១២ សីហាថា ពួកបះបោរតាលីបង់៤០នាក់បានត្រូវស្លាប់ហើយ៣០នាក់ទៀតត្រូវចាប់ខ្លួនក្នុងប្រតិបត្តិការយោធានានារយៈពេល២៤ម៉ោងចុងក្រោយនេះក្នុងខេត្តអាហ្វហ្គានីស្ថានជាច្រើន ។ ក្រសួងនេះបញ្ជាក់ថា ប៉ូលិសនិងកងទ័ពអាហ្វហ្គានីស្ថានព្រមទាំងកងកម្លាំងចម្រុះដឹកនាំដោយអូតង់បានធ្វើប្រតិបត្តិការបោសសម្អាត៧ក្នុងខេត្តគូណា ឡាក់ម់ាន់ តាខា កាន់ដាហារ អ៊ូរូសហ្គាន ឡូហ្គា និងហ្គាស្នីរយៈពេល២៤ម៉ោង ចុងក្រោយនេះដោយសម្លាប់ពួកបះបោរតាលីបង់៤០នាក់ ហើយចាប់ខ្លួនពួកនេះ៣០នាក់ ទៀត ។
កងទ័ពអាហ្វហ្គានីស្ថាននិងកងកម្លាំងអូតង់ក៏រិបអូសបានដែរនូវគ្រាប់រំសេវនិងអាវុធជាច្រើនតែក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានពុំបានបញ្ចាក់ពីការបាត់បង់ក្នុងជួរកងកម្លាំងសន្តិសុខឡើយ ។
ពួកតាលីបង់នៅពុំទាន់ធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍នេះនៅឡើយទេ ៕
ចែករំលែកព័តមាននេះ