ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​យប់​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្លាប់​២ របួស​ធ្ងន់​២

13 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​លើ​កំណាត់​ផ្លូវជាតិលេខ​៤ ​នា​យប់​ថ្ងៃទី​១២ សីហា ២០១២ ​បាន​កើតឡើង​​ចំនួន​២​លើក​នៅ​ចំណុច​ខុស​​គ្នា និង​ក្នុងពេល​ម៉ោង​បន្ទាប់​គ្នា​ បណ្តាល​ឱ្យ​​មនុស្ស​២​នាក់​ស្លាប់​បាត់​បង់​ជីវិត ​និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​​បន្ទាន់​​នៅ​មន្ទីរពេទ្យ​​​បង្អែក​ខេត្ត ។

មន្ត្រី​​ប៉ូលិស​ចរា​ចរ​ខេត្ត​​ឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃទី​១៣ សីហា ២០១២ ​នេះថា ​កាល​ពី​យប់​ថ្ងៃ​ខាង​លើ​មាន​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​២​លើក​​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤ រវាង​រថយន្ត​បុក​​គ្នា​​​ជា​មួយ​​ម៉ូតូ​ទាំង​ពីរ​ករណី ។ ករណី​ទី១ ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​​៧​និង​១២​យប់​ថ្ងៃទី​១២ សីហា ២០១២ ​នៅ​ចំណុច​ខាង​មុខ​រោង​ចក្រ​កាត់​ដេរ​សាព្រីណា ស្ថិតក្នុង​ភូមិ​ត្រពាំង​ឫស្សី​ ឃុំ​សំបូរ ស្រុក​សំរោង​ទង ដែល​​បង្ក​​ឡើង​ដោយ​​រថយន្ត​ម៉ាក LEXUS ពណ៌​ត្រីឆ្លូញ ​បើក​បុក​​គ្នា​ជា​មួយ​​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ស្មាស់​ ពណ៌ខ្មៅ ​ជិះ​គ្នា​៣​នាក់​ បណ្តាល​ឱ្យ​ស្លាប់​១ និង​របួស​ធ្ងន់​​២​នាក់ ។ ចំណែក​ម៉ូតូ និង​រថយន្ត​ខូច​ខាត​​ស្រាល​ត្រូវបាន​នគរបាល​​យក​ទៅរក្សាទុក​នៅ​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ការ​ដោះ​ស្រាយ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕