ក្រុងប៉ោយប៉ែត ៖ ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំងចំពោះខ្សែភ្លើងអគ្គិសនីរបស់ក្រុមហ៊ុនអានកូនៅទូទាំងក្រុង ដែលមានភាពរញ៉េរញ៉ៃយ៉ាងអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់គ្រប់ពេលផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី១២ សីហា ២០១២ គេសង្កេតឃើញមានខ្សែភ្លើងមួយខ្សែបានដាច់ធ្លាក់ពីបង្គោលមកដីត្រង់ចំណុចផ្លូវអង់តែន០១៦ ដោយគ្មានបុគ្គលិកផ្នែកជំនាញខាងអគ្គិសនីអានកូប្រចាំនៅក្រុងប៉ោយប៉ែតណាម្នាក់យកចិត្តទុកដាក់ចំពោះបញ្ហានោះឡើយ ។ ដោយគេសង្កេតឃើញនៅចំណុចខ្សែភ្លើងដាច់ធ្លាក់មកលើដងផ្លូវនោះមានម៉ូតូ និងរថយន្តជាច្រើនបើកឆ្លងកាត់ទៅមក ដែលបញ្ហានេះគួរឱ្យមានការចាប់អារម្មណ៍ និងភ័យខ្លាចផងដែរ សម្រាប់គ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ សីហា នេះឱ្យដឹងថា ចំពោះបញ្ហាបណ្តាញចរន្តអគ្គិសនីទូទាំងក្រុងប៉ោយប៉ែត នេះ គឺពិតជាមានភាពរញ៉េរញ៉ៃប្រាកដមែន។ ប៉ុន្តែនៅពេលបើកកិច្ចប្រជុំរាល់ដងនាពេលកន្លងមកលោកបានលើកយកមកវែកញែកដើម្បីរកដំណោះស្រាយផងដែរ ចំពោះបញ្ហាទាំងអស់នេះ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ