ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកមុខ​និង​កាយ​វិការ​មនុស្ស​បង្ហាញ​ពី​ចរិត​លក្ខណៈ

13 ឆ្នាំ មុន

ទឹក​មុខ​របស់​មនុស្ស​អាច​បញ្ជាក់​ពី​ទឹក​ចិត្ត​របស់​ខ្លួនបាន​ ដូច្នេះលោក​អ្នក​អា​ចកត់​សំគាល់​ស្ថាន​ភាព​ទឹក​មុខ​បាន​យ៉ាង​ងាយ​ស្រួល​ដូច​ ជា៖
-ចូ​ល​ចិត្តបង្ហាញ​ទឹក​មុខ​កំប្លុក​កំប្លែង៖ បង្ហាញ​​ថា ជា​មនុស្ស​ពូកែ​លេងសើច សប្បាយ​រីក​រាយ​ និង​ជា​មនុស្ស​​មាន​សម្ព័ន្ធ​ភាព​ដ៏​ល្អ ។ ក្រៅ​ពី​នេះ ក៏​ជា​ប្រភេទ​មនុស្ស​សំបូរមិត្ត​ភក្តិ​ ក្លាហាន មិនខ្លាច​ក្រែង​អ្នកណា​ម្នាក់​រួម​ទាំង​មាន​ការ​ជឿ ជាក់​លើ​ខ្លួន​ឯង​ខ្ពស់ ។
-ឆ្លុះ​កញ្ចក់​ចូល​ចិត្ត​ញញឹម​ដាក់ខ្លួន​ឯង៖ ​លក្ខណៈ​ប្រភេទ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ជា​មនុស្ស​មាន​ទឹក​ចិត្ត​ល្អប្រពៃ ចូល​ចិត្ត​ជួយឧបត្ថម្ភ​ដល់​អ្នក​ជិតខាង ។

ទឹក​មុខ​របស់​មនុស្ស​អាច​បញ្ជាក់​ពី​ទឹក​ចិត្ត​របស់​ខ្លួនបាន​ ដូច្នេះលោក​អ្នក​អា​ចកត់​សំគាល់​ស្ថាន​ភាព​ទឹក​មុខ​បាន​យ៉ាង​ងាយ​ស្រួល​ដូច​ជា៖
-ចូ​ល​ចិត្តបង្ហាញ​ទឹក​មុខ​កំប្លុក​កំប្លែង៖ បង្ហាញ​​ថា ជា​មនុស្ស​ពូកែ​លេងសើច សប្បាយ​រីក​រាយ​ និង​ជា​មនុស្ស​​មាន​សម្ព័ន្ធ​ភាព​ដ៏​ល្អ ។ ក្រៅ​ពី​នេះ ក៏​ជា​ប្រភេទ​មនុស្ស​សំបូរមិត្ត​ភក្តិ​ ក្លាហាន មិនខ្លាច​ក្រែង​អ្នកណា​ម្នាក់​រួម​ទាំង​មាន​ការ​ជឿ ជាក់​លើ​ខ្លួន​ឯង​ខ្ពស់ ។
-ឆ្លុះ​កញ្ចក់​ចូល​ចិត្ត​ញញឹម​ដាក់ខ្លួន​ឯង៖ ​លក្ខណៈ​ប្រភេទ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ជា​មនុស្ស​មាន​ទឹក​ចិត្ត​ល្អប្រពៃ ចូល​ចិត្ត​ជួយឧបត្ថម្ភ​ដល់​អ្នក​ជិតខាង ។
-បើឆ្លុះ​កញ្ចក់​ហើយ​ បែរ​ជា​បង្ហាញ​ទឹកមុខ​តប់ប្រមល់​៖ កាយ​វិការ​នេះមាន​ន័យថា អ្នក​ជា​មនុស្ស​មាន​លក្ខណៈ​ប្រាក​ដ​ប្រជា​ក្នុង​ជីវិត យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការ​ងារ មិន​ចូល​ចិត្ត​បណ្តែត​បណ្តោយ​ឱ្យ​ពេលវេលា​បាត់​បង់​ដោយ​ឥត​បាន​ការ មាន​​ន័យ​ថា លោក​អ្នក​ព្យាយាម​រក​អ្វីៗ​មក​អនុវត្ត​គ្រប់ពេល ។
-​ចូល​ចិត្ត​មានក្តី​រំភើប​ដោយ​ខ្លួនឯង៖ មាន​ន័យ​ថា អ្នក​ជា​មនុស្ស​មាន​អារម្មណ៍​ជា​សិល្បករ​ខ្ពស់ ព្រោះ​ក្រៅ​ពីមាន​ការ​គិត​គូរ​បង្កើត​នូវ​ក្តី​ស្រមៃ ក៏​មាន​​អារម្មណ៍រវើ​រវាយមិន​បាន​ស្ថិត​ក្នុង​ផ្លូវចិត្ត​របស់​ខ្លួន ។​ ប្រការ​ដែល​ល្អ គឺ​អ្នកជា​ប្រភេទ​មនុស្ស​មាន​ចិត្ត​មានះ និងព្យា​យាម​ឆ្ពោះ​ទៅ​គោល​ដៅ​ដែល​បាន​គ្រោងទុក ។
-ចូលចិត្តខ្មាស​អៀន មិនហ៊ាន​សំលឹង​មុខ​ដាក់​គ្នា៖ បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ជា​មនុស្ស​ទន់​ភ្លន់​ និងឧស្សាហ៍​ព្យាយាម ។
-ចូលចិត្ត​ពិនិត្យ​មើល​លើ​មើលក្រោមលើ​ខ្លួន​ឯងយ៉ាង​ប្រាកដ​ប្រជា៖ ឥ​រិយា​បថ​បែបនេះ​បង្ហាញ​ថា ​អ្នក​ជា​មនុស្ស​មាន​របៀប ​វិន័យ​ ស្រលាញ់​ភាព​ស្រស់​ស្អាត​ ស្រលាញ់​ការ​រីក​ចំរើន ជឿន​លឿន រួម​ទាំង​ចង់​ឱ្យ​ខ្លួន​ឈាន​ទៅដល់​ចំណុច​កំពូល​ដែល​អាច​ធ្វើ​ទៅ​បាន៕