ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី១៣ សីហា នេះ នៅទីបញ្ជាការដ្ឋាន អង្គរក្សប្រចាំជួរមុខទិសទីមួយប្រាសាទព្រះវិហារ មានបើកកិច្ចប្រជុំមួយស្តីពីលទ្ធផលការងារដើមឆ្នាំ២០១២ និងទិសដៅអនុវត្តបន្តឆ្នាំ២០១២។
ពិធីនោះរៀបចំឡើងដោយក្រុមការងារថ្នាក់ជាតិ ប្រចាំតំបន់ប្រាសាទព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាប្រធានអាជ្ញាធរជាតិព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ជាតិអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ លោកអ៊ុំ ម៉ារ៉ា អភិបាលខេត្ត លោកសួស យ៉ារ៉ា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិប្រចាំតំបន់ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក យង់ សារិទ្ធ មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស ប្រចាំជួរមុខ ព្រមទាំងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរដែនដី កងកម្លាំងទាំង៣ប្រភេទប្រចាំជួរមុខសរុបប្រមាណ៦០នាក់ចូលរួមផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ