តុល្យការនៃការរញ្ជួយដី២ដែលកើតមានកាលពីថ្ងៃទី១១ សីហានៅភាគពាយ័ព្យអុីរ៉ង់ចំនួនអ្នកស្លាប់ឡើងដល់៣០០នាក់ ។ នេះជាសេចក្តីរាយការណ៍កាលពីថ្ងៃទី១២សីហារបស់ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអុីរ៉ង់ FARS ។ លោករឺហ្សា សាឌីគី អភិបាលស្រុកអាហារ ខេត្តអាហ្សែបៃហ្សាន់ ខាងកើតថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន FARSថា ចំនួនអ្នកស្លាប់ក្នុងតំបន់រងការប៉ះពាល់ដោយការរញ្ជួយដីឡើងដល់៣០០នាក់ហើយ ។
ម្យ៉ាងវិញទៀតអ្នកទទួលខុសត្រូវម្នាក់របស់អឌ្ឍចន្ទក្រហមអុីរ៉ង់គូសបញ្ជាក់ថា ក្រៅពីអ្នកស្លាប់មនុស្សដល់ទៅជិត២៦០០នាក់រងរបួស ។ ការរញ្ជួយដីដល់ទៅ២នោះដែលកើតមានក្នុងខេត្តអាហ្សៃបៃហ្សាន់ខាងកើតបានបង្កការបំផ្លិចបំផ្លាញក្នុងភូមិដល់ទៅ១១០ ។ ភូមិយ៉ាងតិច១២រងការបំផ្លាញទាំងស្រុងហើយភូមិប្រមាណជា៦០ទៀត រងការខូចខាតរវាងពី៥០%ទៅ៨០% ក្នុងតំបន់អាហារ ។
រដ្ឋមន្ត្រីសុខាភិបាលអុីរ៉ង់លោក MARZIEH VAHID DASTJERDI ប្រកាសថា រដ្ឋាភិបាលបានបញ្ជូនជំនួយខាងពេទ្យទៅកាន់មន្ទីរពេទ្យនៅបណ្តាខេត្តភាគ|សានប្រទេសដែលរងការប៉ះពាល់ដោយការរញ្ជួយដីទាំង២នោះ ។ការរញ្ជួយដីមួយកើតមាននាវេលាម៉ោង១៦និង៥០នាទីម៉ោងក្នុងស្រុកមានកម្លាំង៦,២រីស្ទ័រហើយនាវេលាម៉ោង១៧និង៤នាទីថ្ងៃដដែលមានការរញ្ជួយដីមួយទៀតកម្លាំង៦រីស្ទ័រក្នុងតំបន់ដដែលនោះ ។
សេតវិមានបានសំដែងការចូលរួមមរណទុក្ខជូនចំពោះប្រជាជនអុីរ៉ង់ក្រោយការរញ្ជួយដីទាំង២នោះ ហើយថ្លែងថាត្រៀមផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ