ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​​យោធា​​តួកគី​​​1គ្រឿង​​​​ធ្លាក់​​ក្នុង​សមុទ្រ​

13 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌​មាន​តួកគី​ANATOLIE  រាយ​ការណ៍​ថា យន្ត​ហោះ​​ហ្វឹក​ហ្វឺន​​យោធា​មួយ​គ្រឿង​​​របស់​​កងទ័ព​​អាកាស​តួកគី​​បានធ្លាក់​​កាលពី​រសៀល​ថ្ងៃទី១២​សីហា​ក្នុង​ទឹក​សមុទ្រ​​​​នៅ​ម៉ាម៉ារ៉ា​  ​ភាគ​​​ពាយ័ព្យ​​​​តួកគី​​​​ជាមួយ​​អ្នក​បើក​២នាក់ ។​

យន្ត​ហោះ​​​នេះ​ធ្លាក់​នៅ​​កន្លែង​មួយ​​ចម្ងាយ​​៤​គ.ម​​ពីទីក្រុង​ម៉ាម៉ារ៉ា​  ជាទីក្រុង​មួយស្ថិត​នៅ​​​ចម្ងាយ​​​​៩០​គ.ម​​​ភាគ​ខាង​លិច​ក្រុង​​អុីស្តង់​​​​​ប៊ុល ។​ ប៉ូលិស​និងកង​ឆ្មាំ​ឆ្នេរសមុទ្រ​​​បាន​បញ្ជូន​ក្រុម​​​​អ្នក​ជួយ​សង្គ្រោះ​​​ទៅ​កាន់​កន្លែង​យន្ត​ហោះ​ធ្លាក់​ដើម្បី​​​​រុករក​​និង​ជួយ​សង្គ្រោះ​​​អ្នក​បើក​ទាំង​​២​នាក់ ។​ យន្ត​ហោះ​​នេះ​​បានហោះ​​ចាកចេញ​ពីព្រលាន​​​យន្ត​ហោះ​​ HEZARFEN ​ក្រុង​​អុីស្តង់​​​ប៊ុល​ ហើយ​​បើក​ឆ្ពោះ​​​ទៅ​កាន់​​ទីក្រុង​​អេដ​រឺមីត​ ភាគ​ខាង​​លិច​​ប្រទេស ៕​​